កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន​ កំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយ

កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល “ ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ខាងមុខនេះនៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈប្រពន្ធផ្សព្វផ្សាយក្នុងស្រុក ទាំងភាសាជាតិ ភាសាអង់គ្លេស និងភាសាខ្មែរ។

នេះជាកម្មវិធីដ៏ធំលើកទីមួយ ដើម្បីលើកទឹកចិត្តដល់បុគ្គលនៅក្នុងវិស័យសារព័ត៌មាន មិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា​ ដែលកំពុងផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម ពិសេសតាមរយៈ កញ្ចក់ទូរទស្សន៏ LED ដ៍ធំមួយ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់កែងស្តុបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ

ជាពិសេស តាមរយៈផ្ទាំងប៉ាណូធំៗចំនួន ២កន្លែងសំខាន់ក្នុងរាជធានីភ្នំពេញ រួមមមាន ទី១នៅជិត រង្វង់មូលកួចកាណុង ស្ពានជ្រោយចង្វារ និង ទី២ជាប់កែងវិទ្យាល័យបាក់ទូកតែម្តង។

 មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មាន គូរសហការធំៗ ចូលរួម ផ្សព្វផ្សាយ កាន់តែទូលំទូលាយខ្លាំងផងដែរក្នុងនោះរួមមាន សារព័ត៌មានអេឡេចត្រូនិចថ្មីៗ ,ស្ថានីយ៍ទូរទស្សន៍CNC , សារព័ត៌មាន រស្មីកម្ពុជា ​​​​​​ ( RAKSMEI KAMPUCHEA DAILY ) , សារព័ត៌មាន ដើមអម្ពិល ( DAP NEWS) , សារព័ត៌មាន ខេមបូណូមីស ( CAMBONOMIST NEWS ) , ទូរទស្សន៍TOWN ( TOWN FULL HD TV ), វិទ្យុ FM102 , វេបផ្សាយ គេហទំព័រក្នុងស្រុក , វេបផ្សាយ Khmer Tomorrow Cambo Ad Co.,LTD និង វេបផ្សាយ​ ​ព័ត៌មានក្នុងស្រុកដ៏ទៃទៀត ៕​​