កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលតាំងពីទសវត្សរ៍១៩៧០មកដល់ឆ្នាំ២០១០ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននៅសាលប្រជុំក្រសួងព័ត៌មានកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ មិ្សលមិញនេះ ។

លោក ខៀវ កា ញា រី ទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ថា៖ អ្នកសារព័ត៌មាន អាជីព និង គោរពវិជ្ជាជីវៈ អាចសរសេរ អត្ថបទរបស់ ខ្លួន រហូត ធ្វើ ឲ្យ ថ្នាក់ដឹកនាំសម្រេចចិត្ត ធ្វើ អ្វីមួយ បាន ។ នៅ ពេលមាន សន្តិភាពគេ មិនសូវ ឲ្យតម្លៃ អ្នកសារព័ត៌មាន នោះ ទេ ប៉ុន្តែ អ្នក ព័ត៌មាន ចាំបាច់ ណាស់ ក្នុង ការ ទាមទារ ចំណេះដឹង ច្រើន និង ជំនាញ ។​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់ ថា៖ « អ្នក ព័ត៌មាន ប្រៀប ដូច ជា ខ្យល់ នៅ ក្នុង បាល់ អ៊ីចឹង ហើយ អ្នក សារព័ត៌មាន មួយ ដែល មាន វិជ្ជាជីវៈ ត្រឹមត្រូវ ធ្វើការ ប្រកបដោយ សីលធម៌ អាច ជួយសង្គម ជាតិបានច្រើន មិនមែនជួយតែ ប្រជាជន ធម្មតា នោះទេ ជួយ រហូត ដល់ ថ្នាក់ ដឹកនាំ ប្រទេស ក្នុង ការ សម្រេចចិត្ត មួយ ដ៏ ត្រឹមត្រូវ បាន ដូច្នេះ អ្នក សារព័ត៌មាន សំខាន់ » ។​

លោក​រដ្ឋមន្ត្រី បានលើកឡើង​ថាៈ ការលើកកម្ពស់ តួនាទី អ្នកសារព័ត៌មាន គឺ មាន ភាព ចាំបាច់ ណាស់ ដើម្បីចូលរួម ចំណែក ទាំងអស់ គ្នា ក្នុង សង្គម ជាតិ យើង ។ ដូច្នេះ ការ ផ្ទេរ ចំណេះ ផ្នែក អ្នក សារព័ត៌មាន ពីជំនាន់ មួយទៅជំនាន់មួយសំខាន់ណាស់ ។​លោក​រដ្ឋមន្ត្រី បាន​បន្ថែមថាៈ តួនាទី អ្នកកាសែត ក្រោយឆ្នាំ ១៩៧៩ ត្រូវបានគេ ឲ្យតម្លៃ ច្រើន ដោយ អ្នកខ្លះ ចូលបំរើ ការការងារ មានការប្រឡង ចូល ។ ប៉ុន្តែ ឥឡូវនេះ អ្នកកាសែត មិន ប្រឡងទេ ឲ្យអ្នក ចូលចិត្តសរសេរ អាចធ្វើបានហើយ ពួកគេ គិតថា ការងានេះ ជាការងារ សេរី ។ អ្នកខ្លះ ធ្វើ ជា អ្នកកាសែត រួចហើយ ទើប ចូល សាលា ក្រោយ ទើប គេ យល់ ដឹង ពី វិជ្ជាជីវៈ និង សិទ្ធិ របស់ គេ ។

លោក ផុស សុវណ្ណ អគ្គនាយក នៃ អគ្គនាយកដ្ឋាន ព័ត៌មាន និង​សោតទស្សន៍ និង​ជា ប្រធាន​គណៈកម្មការ​វាយតម្លៃ​ពិនិត្យ​អ្នកសារព័ត៌មាន​បាន​មានប្រសាសន៍ថា​៖​នេះ ជា លើកទី១ និង ជា ឆ្នាំ ទី ១ ដែល ក្រសួង ព័ត៌មាន បាន បង្កើត កម្មវិធី នេះឡើង ដោយ ក្នុងនោះ គណៈកម្មការ រៀបចំ កម្មវិធី មាន ការជ្រើសរើស អ្នកសារព័ត៌មាន ជាពិសេស អ្នកសារព័ត៌មាន ជើងចាស់ ដើម្បីសិក្សា អំពី ប្រវត្តិស្នាដៃការងារ និង លក្ខណសម្បត្តិ ដាក់ ជូន គណៈកម្មការ វាយតម្លៃ ពិនិត្យ ។

លោក​បាន​បន្តថា ការបង្កើត កម្មវិធី ផ្តល់ ពានរង្វាន់ នេះ ឡើង គឺ ដើម្បី ជាការ​ថ្លែង​អំណរ គុណ ចំពោះ អ្នកសារព័ត៌មាន ជើងចាស់ ទាំងអស់ ដែល នៅតែបន្ត ចូលរួម ការងារ ជាមួយ នឹង វិស័យ សារព័ត៌មាន នេះ ។​« ពានរង្វាន់ លើកទឹកចិត្ត ចំពោះ អ្នក សារព័ត៌មាន ផ្ដល់ជូន ដល់ អ្នក សារព័ត៌មាន នៅក្នុង ឆ្នាំ ១៩៧០ ឆ្នាំ ១៩៨០ ឆ្នាំ ១៩៩០ ឆ្នាំ ២០០០ និង ឆ្នាំ ២០១០ ។ ក្នុងនោះ យើង ផ្តល់ ពាន ជូន អ្នក សារព័ត៌មាន ជើងចាស់ ទាំងនោះ ដែល បាន ធ្វើជា អ្នកព័ត៌មាន តាំងពី ទសវត្សរ៍ ទី ៧០ រហូតមក ទល់នឹង បច្ចុប្បន្ននេះ ទើបនឹង ធ្វើការ ជ្រើសរើស ពួកគាត់ សម្រាប់ ទទួលពាន នេះ » ។

លោក ផុស សុវណ្ណ បាន បន្តថា អ្នកសារព័ត៌មាន ជើងចាស់ ទាំងនេះ បាន ចូលរួម ជួយ វិស័យ សារព័ត៌មាន ជាច្រើន ហើយ វិស័យនេះ ក៏បាន ជួយសង្គមច្រើន និង ដោយ មានការ យកចិត្ត ទុកដាក់ ពី ថ្នាក់ដឹកនាំ ក្រសួង ព័ត៌មាន ទើប មាន ការបង្កើត ឱ្យមាន នូវ កម្មវិធី ផ្តល់ ពាន ដឹងគុណ នេះ ឡើង ។​លោក​បានឱ្យដឹងថាៈ អ្នកសារព័ត៌មាន ចំនួន ១៤ រូប ដែល បានទទួល ពានរង្វាន់ នាពេលនេះ រួមមាន សម្រាប់ ទសវត្សរ៍ ឆ្នាំ​១៩៧០ បាន​ទៅលើ​លោក ជេ​ត សន និពន្ធ នាយក កាសែត ភ្នំពេញ​ថ្មី និង ជា ប្រធាន រដ្ឋបាល ក្លិប អ្នកកាសែត កម្ពុជា និង លោក ព្រហ្ម សាយ និពន្ធ នាយក អរិយធម៌ ខ្មែរ ។

សម្រាប់ ទសវត្សរ៍ ឆ្នាំ ១៩៨០ ជ័យលាភី បាន​ទៅលើ លោក ទាវ សារៈ​មុនី និពន្ធ នាយក កាសែត រស្មី កម្ពុជា លោក ពេ​ជ ប៊ុន​រ៉ា និពន្ធ នាយក ទូរទស្សន៍ ហង្ស មាស និង លោកស្រី ជា ស៊ុន​ដា​ណែ​ត អគ្គនាយិកា វិទ្យុ FM102 ។​សម្រាប់ ទសវត្សរ៍ ឆ្នាំ ១៩៩០ បាន​ទៅ​លោក សយ សុភាព អគ្គនាយក សារព័ត៌មាន ដើម អំពិល លោក មឿ​ន ឈាន​ណា​រិ​ទ្ធ បណ្ណាធិការ​រង និង ជា អ្នកសរសេរ អត្ថបទ បែប ពណ៌នា នៅ កាសែត ខ្មែរ​-​ថា​ម​ស៍ និង ជា សាស្ត្រាចារ្យ សារព័ត៌មាន នៃ វិទ្យាស្ថាន សារព័ត៌មាន និង លោក ជុន សុផល អ្នក យក ព័ត៌មាន នៃ ទស្សនា​វ​ដ្តី អង្គរធំ ។​

សម្រាប់ ទសវត្សរ៍ ឆ្នាំ ២០០០ បាន​ទៅ លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា មន្ត្រី ជំនាញ ផ្នែក សារព័ត៌ មាននៃ Internews ប្រចាំ កម្ពុជា និង លោក លី ម៉េង​ហួរ អ្នក សារព័ត៌មាន នៃ ទូរទស្សន៍ PNN ។​

ចំណែក ទសវត្សរ៍ ឆ្នាំ ២០១០ ពានរង្វាន់​បាន​ទៅលើ លោក ផាក់ ស៊ា​ង​លី អ្នកសារព័ត៌មាន ផ្នែក បរិស្ថាន និង សង្គម នៅ កាសែត ភ្នំពេញ ប៉ុស្តិ៍ លោក វ៉ាន់ សារាយ អគ្គនាយករង ផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅ អង្គភាព Fresh News លោក មិន ម៉ៅ – សំណាង អ្នកសារព័ត៌មាន ទូរ ទស្សន៍ PNN និង ជា តំណាង បណ្តាញ អ្នកសារព័ត៌មាន ផ្នែក ទឹក និង អនាម័យ កម្ពុជា និង អ្នកស្រី ញឹក ស្រី​ល័​ក្ខ និពន្ធ នាយិកា សារព័ត៌មាន ថ្មីៗ ២៥ រាជធានី – ខេត្ត ។​