អ្នកសារព័ត៌មានទសវត្សរ៍៧០ លោក ព្រហ្ម សាយ ជាចាងហ្វាង​កាសែតអរិយធម៌​ខ្មែរ​

ឆ្នាំ១៩៦៧៖ បម្រើ​ការងារក្នុងអង្គភាពសារព័ត៌មាន សុជីវធម៌ របស់​លោក នុត ឈឿម ពេល​កំពុង​រៀន​ត្រៀម​ប្រឡង​បាក់ឌុប
-ឆ្នាំ១៩៦៩៖ បម្រើការនៅ​កាសែត​សុវណ្ណភូម ជាមួយ​លោក ឃួន ថៃ
-ឆ្នាំ១៩៧០៖ ធ្វើការ​នៅកោះសន្តិភាព ចេញពីកោះសន្តិភាព លោកក៏បានចូលធ្វើនៅមាតុភូមិ ចេញពីមាតុភូមិ លោកបានធ្វើនៅកាសែតប្រជាជាតិ បន្ទាប់មកក៏ចូលទៅកោះសន្តិភាពវិញនៅឆ្នាំដដែល។
-ឆ្នាំ១៩៧២-១៩៧៥៖ និពន្ធនាយក​កាសែតសម្លេងនារី (ប្រាក់ខែ​៥០០០រៀល ដែលខ្ពស់ស្មើ Professor ជំនាន់នោះ) ។ នាអំឡុងពេលនោះ លោកក៏បានបម្រើការរយៈពេលខ្លីនៅ​កាសែតសង្គ្រោះជាតិ សង្គ្រោះខ្មែរ របស់​លោក ហ៊ួយ ស្រេង ផងដែរ ដោយសារការណែនាំពី​លោក សា មឿន និង​លោក ខៀវ សេងគីម ប្អូនប្រុសលោក ខៀវ សំផន។
-ឆ្នាំ១៩៩៣៖ បន្ត​ធ្វើអ្នក​សារព័ត៌មានដោយសរសេររឿងវិភាគនយោបាយប៉ុណ្ណោះឲ្យកាសែតកោះសន្តិភាព
-ឆ្នាំ​១៩៩៥៖ ធ្វើជាចាងហ្វាង​កាសែតចក្រវាល និង​បន្តមក​កាសែតអរិយធម៌ រហូតដល់បច្ចុប្បន្ន

-ឆ្នាំ១៩៦៧៖ សញ្ញាបត្របាក់ឌុបកាលពីសម័យសង្គម​រាស្ត្រនិយម
-សម័យលន់ នល់៖ ឆ្លងកាត់វគ្គបណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន ពីលោក ឡុង បូរ៉េត រដ្ឋមន្ត្រី​ក្រសួងឃោសនា និង​លោក ថោង លឹមហ៊ួរ រដ្ឋលេខាធិការនាសម័យនោះ។

ពេលត្រៀម​ប្រឡង​បាក់ឌុប លោក​បានជួប​ លោក នុត ឈឿម នៅអង្គតាសោម​ ខេត្តតាកែវ។ គាត់​បានផ្តល់ឱកាសដល់លោក​ឲ្យ​រៀន​ផងធ្វើការផង។ លោក​ក៏មានជំនក់ចិត្ត​ប្រឡូកក្នុងអាជីពមួយនេះ រហូតមក។

មិនមាន​ការបើកវគ្គ​បណ្តុះបណ្តាលទូលំទូលាយឡើយ ប៉ុន្តែ​លោកតែងតែណែនាំ​យុវជនជំនាន់ក្រោយ​ដែល​ប្រឡូក​ក្នុងអាជីពនេះ ពីរបៀប​យកព័ត៌មាន ហើយមួយចំនួន​បាន​ក្លាយជាថ្នាក់ដឹកនាំ​នៅ​ស្ថាប័ន​សារព័ត៌មាននានា​ផងដែរ។

ឆ្លងកាត់បទពិសោធន៍ប្រមាណជាង៥៨ឆ្នាំកន្លងមក លោក ព្រហ្ម សាយធ្លាប់មានអត្ថបទលេចធ្លោជាច្រើន ដែលមានទាំងរឿងស៊ើបអង្កេត រឿងនយោបាយ និងរឿងវិភាគបែបរិះគន់ ដែលមានចាប់ពី៣ទៅ៤ទំព័រ។ ស្នាដៃដែល​លោក​នៅចងចាំ ដែលធ្វើឱ្យមានការទាក់ទាញនឹងកក្រើកដល់មហាជន និងរាជរដ្ឋាភិបាលគឺមានដូចជា រឿងដែលមានចំណងជើងថា «ឯកឧត្តម ឌុករ៉ាស៊ី គឺជារឿងរបស់ឌុក រ៉ាស៊ី ឯរឿងរបស់រាជរដ្ឋាភិបាល ឡុង រ៉េត គឺជារឿងរបស់រាជរដ្ឋាភិបាលឡុង បូរ៉េត»។ ពេលនោះ លោក​បាន​ធ្វើបទវិភាគបីបួនទំព័រឯណោះ និងរឿងមួយទៀត គឺរឿងគេសម្លាប់នាង ឃ្វាង ទីគីម។ នាង ឃ្វាង ទីគីម ត្រូវគេសម្លាប់ដោយបំបែកសាកសព ដោយក្បាលនៅផ្សារចាស់ ជើងនៅទួលទំពួង ដៃនៅវត្តទឹកល្អក់ ហើយខ្លួនប្រាណនៅពោធិ៍តុង។ បន្ទាប់មកគេរើសបានរួចផ្គុំគ្នា។ «ខ្ញុំគិតថារឿងនេះល្បីខ្លាំងព្រោះថា ទី១ព័ត៌មាននេះគឺថ្មី ទី២ គេចង់ដឹងថានាងហ្នឹងជាអ្នកណា ដល់ស្លាប់ឃើញតែក្បាល ដូច្នេះគេចង់រក ក្រោយមក ខ្ញុំបានសរសេររឿងមួយទៀត គឺរឿងមឈូសអត់ខ្មោចជាដើម”។

នៅឆ្នាំ១៩៩៤ លោកធ្លាប់​សរសរវិភាគ ហើយ​ត្រូវបានសម្តេច ហ៊ុន សែន ហៅជិះយន្តហោះជាមួយ​ដោយ​ធ្វើដំណើរទៅ​ប៉ៃលិនលើកដំបូងបំផុត។ «កាលណោះ ខ្ញុំវិភាគរឿងខ្មែរក្រហម ដែលគ្រោងវៃចូល​ ទីបំផុតយើងវៃទៅឈ្នះ ខ្ញុំសរសេរវិភាគថា ទីបំផុតទឹកដីនេះខ្មែរក្រហមនឹងត្រូវ​វាយ​យកវិញ គឺវាយ​យកបាត់មែន មានន័យថា យើងឈ្នះមែន»។ នៅឆ្នាំ២០១០ លោកត្រូវបានព្រះករុណាព្រះមហាក្សត្រប្រទានងារជាព្រឹទ្ធាចារ្យ។ នៅ​ឆ្នាំ១៩៩៧ ស្ថានទូតរុស្ស៊ីបានសម្ភាសលោក ជុំវិញការសរសេររឿងតាមបែបវិភាគ។

នាអំឡុងទសវត្សរ៍១៩៧០ រដ្ឋគឺមានអំណាចខ្លាំង ទើបមិនអាចមានអ្នកណាប៉ះពាល់បាន។ អ្នកនិពន្ធ ចាងហ្វាង​កាសែត​មួយ​ចំនួនក្នុងសម័យនោះត្រូវបានចាប់ដាក់គុកដូចជា ហែម វ៉ាន់រិទ្ធ ចាងហ្វាងកាសែតភ្នំពេញ លោក ប៉ អាស្នារិទ្ធ ចាងហ្វាងកាសែតបដិវត្តជាដើម ដូច្នេះ សម័យបើអង្គភាពនោះខ្លាំងជ្រុលគឺប្រឈមនឹងការចាប់ដាក់គុកពីរដ្ឋអំណាចជាមិនខាន។

លោកបាន​បញ្ជាក់ថា៖ «កាសែតមួយចំនួនត្រូវបានបើកហើយ បិទរហូតដល់ទៅ៣ដងក៏មានដែរ តែចំពោះខ្ញុំដែលជាចាងហ្វាងម្នាក់ដែរ គឺអត់ប្រឈមនឹងការចាប់ខ្លួននោះទេ”។ ព័ត៌មានមួយៗទំរាំតែចេញផ្សាយ គឺគេពិនិត្យខ្លាំងណាស់ ដោយនិពន្ធនាយក និពន្ធនាយករង បន្ទាប់មកចាងហ្វាង នៃការផ្សាយគេអ្នកមើល ទើបអាចចេញផ្សាយបាន។

សម្រាប់ប្រាក់ខែវិញ នៅក្នុងជំនាន់នោះ លោកទទួលបានប្រហែលជា ២០០ ទៅ៣០០ប៉ុណ្ណោះ ប៉ុន្តែអង្គភាពក៏បានទទួលអំណោយបន្ថែមពីស្ថាប័នផ្សេងៗ ដែលមានតម្លៃគិតជាលុយច្រើនខ្លាំងដែរ។
មកដល់ឆ្នាំ១៩៧០ គ្រាមួយខ្មែរក្រហមវាយ​ចូលត្រាំខ្នា លោកព្រហ្ម សាយ និងលោកថោង វាសនា ជាមួយនឹងអៀង សារួន និងអៀង ចំរើន បាននាំគ្នាលូនក្រាប ចុះទៅថតយករូបភាព ក្នុងព្រឹត្តិការណ៍សង្គ្រាម។ ខណៈនោះ លោក អៀង ចំរើន ត្រូវគេបាញ់ចំក្បាល បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

លោក ព្រហ្មសាយ លើកឡើងថា៖ «សម័យនោះ រាល់ពេលសឹកសង្គ្រាម គេតែងតែនិយាយលេងថា​ ខ្មែរច្បាំងជាមួយនឹងយួនយៀកកុង យួនខាងជើង យួនធ្មេញខ្មៅ ហើយខ្មែរច្បាំងជាមួយខ្មែរ យើងជាអ្នកកាសែតចង់ដឹង បើយើងបាននាំគ្នាចុះទៅថតបាន គឺ១សន្លឹកយើងលក់បានរាប់រយ។ បើបាន៣០០ដុល្លារនៅជំនាន់នោះ គឺវាច្រើនស្នើនឹង៣ម៉ឺនរៀលសព្វ​ថ្ងៃ»។

«ខ្ញុំចង់ធ្វើជាអ្នកសារព័ត៌មានសម័យឥឡូវ ព្រោះបច្ចុប្បន្នយើងមានសេរីភាព សរសេរដោយសេរី ឱ្យតែយើងយល់ខ្លួនយើង ហើយមានសមត្ថភាពបកស្រាយប្រាប់គេ។ សម័យមុនអត់មានច្បាប់សារព័ត៌មានអ្វីទេ បើសរសេរប៉ះលន់ នល់ ឬថ្នាក់ដឹកនាំ​តែបន្តិចគឺត្រូវជាប់គុកហើយ។ ជំនាន់មុន អ្នកកាសែតជាច្រើន​ ជិះកង់ទៅយកព័ត៌មាន គ្មានកាមេរ៉ា និងបច្ចេកវិទ្យាទំនើបឡើយ ហើយត្រូវប្រឈមខ្លាំងទៀត៕»

លោក ជេត សន និពន្ធនាយកកាសែតភ្នំពេញថ្មី និងជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា

-ចាប់ផ្តើមប្រឡូកក្នុងសារព័ត៌មានតាំងពីឆ្នាំ១៩៧៣មក ក្រោមការជំរុញណែនាំពីឪពុកមា ដែលជាចាងហ្វាងកាសែតសង្គ្រោះជាតិ នាសម័យសាធារណរដ្ឋខ្មែរ។

-«កាសែតសង្គ្រោះជាតិ» ត្រូវបានអាជ្ញាធរបិទក្រោយដំណើរការ៣ខែ ក្រោយមកបន្តធ្វើការជាមួយឪពុកមាទៀតនៅ «សារព័ត៌មានសង្គ្រោះខ្មែរ»។

-វិលត្រឡប់ក្នុងអាជីពសារព័ត៌មានឡើងវិញនៅឆ្នាំ១៩៩៣ ដោយដំណើរការសែតឈ្មោះ «កាសែតសង្គ្រោះជាតិ»។ លោកបានរើសទំព័រភាសាក្អែកខ្មៅ សម្រាប់ការសរសេរប្រលោមលោករិះគន់លើបុគ្គល ក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាលដែលអសកម្ម។

-ចាប់ពីឆ្នាំ២០១៣ លោកឈប់ទៅយកព័ត៌មានផ្ទាល់ដោយសារវ័យកាន់តែចាស់ ប៉ុន្តែការងារជានិពន្ធនាយកកាសែតភ្នំពេញថ្មី។

-បច្ចុប្បន្ន លោកក៏ជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជាផងដែរ។

មិនបានឆ្លងកាត់វគ្គបណ្តុះបណ្តាលណាមួយឡើយ នាអំឡុងប្រឡូកក្នុងអាជីពសារព័ត៌មាននៅសម័យលន់ នល់ ប៉ុន្តែទទួលបានការណែនាំ និងបង្ហាត់បង្ហាញផ្ទាល់ពីឪពុកមា និងការរៀនសូត្រតាមអ្នកសារព័ត៌មានផ្សេងទៀត។ 

ពេលនៅរៀន លោក ជេត សន ចូលចិត្តតាមដានរឿងរ៉ាវនយោបាយ និងចង់បង្ហាញឲ្យមហាជនដឹងពីអំពើពុករលួយ ការកៀបសង្កត់ ការកេងប្រវ័ញ្ចលើពលរដ្ឋពីសំណាក់ទាហាន លន់ នល់។ 

មិនបានបើកវគ្គបណ្តុះបណ្តាលទ្រង់ទ្រាយធំនោះឡើយ ប៉ុន្តែលោក ជេត សន តែងតែអប់រំណែនាំ និងពង្រឹងសមត្ថភាពបុគ្គលិកនៅសារព័ត៌មានភ្នំពេញថ្មី ជាពិសេសអ្នកកាសែតជំនាន់ក្រោយឲ្យយល់ដឹងពីតម្លៃនៃសារព័ត៌មានអាជីព។

មិនធ្លាប់ទទួលបានស្នាដៃកិត្តិយសជាលក្ខណៈឯកជនឡើយ ប៉ុន្តែមានចំណែកយ៉ាងសំខាន់ធ្វើឲ្យអង្គភាពល្បីឈ្មោះ និងលក់កាសែតដាច់ តាមរយៈអត្ថបទរិះគន់ទាហានរដ្ឋាភិបាល និងស្នាដៃប្រលោមលោកតភាគ។ 

នាអំឡុងឆ្នាំ១៩៩៣ ប្រលោមលោកបែបរិះគន់រឿង «មន្តស្នេហ៍តាអ៊ំ រញ្ជួយព្រះរាជដំណាក់» ក្នុងទំព័រភាសាក្អែកខ្មៅ ទទួលបានការគាំទ្រច្រើន រហូតដល់មានការស្នើឲ្យបោះពុម្ពកាសែតបន្ថែមទៀត។ ជាប្រលោមលោកដែលនិយាយពីមនុស្សអសមត្ថភាព ប៉ុន្តែពូកែយកចិត្តថ្នាក់លើ ពូកែបកប្រែ និងជាន់ពន្លិចអ្នកដទៃដើម្បីខ្លួនឯង។ រឿង «អាមោកឡើងបុណ្យ» ក៏ទាក់ទាញការចាប់អារម្មណ៍ច្រើនផងដែរ។

កាលពីសម័យសាធារណរដ្ឋ កាសែតភាគច្រើនត្រូវបានលក់ដាច់អស់ ក្រោយពេលចេញផ្សាយ ប៉ុន្តែចាងហ្វាងកាសែត តែងតែត្រូវបានហៅទៅណែនាំឲ្យបញ្ឈប់ការសរសេររិះគន់ និងរងការព្រមានបិទអង្គភាពថែមទៀតផង។ លោកបានរំលឹកថា៖ «ខ្ញុំធ្លាប់ជិះម៉ូតូទៅយកព័ត៌មានជាមួយពូ នៅអង្គស្នួល ហើយក៏មានទាហានតាមដេញបាញ់ផងដែរ។ នៅជំនាន់នោះ អ្នកសរសេរព័ត៌មាន គឺមិនមានទោសនោះទេ តែអ្នកដែលមានទោស គឺចាងហ្វាងការផ្សាយ»។

នាអំឡុង១៩៩៤ លោកជេត សន ក៏ធ្លាប់បានទទួលការគំរាមកំហែង ពីមនុស្សមួយក្រុមពីក្រោយខ្នង ដោយបានរឹបអូសយកសម្ភារនៅក្នុងការិយាល័យរបស់លោក ដែលមានកុំព្យូទ័រ ម៉ាស៊ីនព្រីន និងសម្ភារមួយចំនួនទៀត។ លោកទទួលស្គាល់ថា៖«ខ្ញុំព្រួយបារម្ភបំផុត ពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះរាល់ពេលឱ្យតែសរសេរ តែងតែមានប្រតិកម្ម ចេញមកភ្លាមៗតែម្តង»។

លោកបានលើកឡើងថា៖ «បើសិនជាមានឱកាសអាចជ្រើសរើសបាន ខ្ញុំចង់ចាប់ផ្តើមធ្វើជាអ្នកកាសែតនៅជំនាន់នេះ ដ្បិតប្រាក់ខែមិនសូវទទួលបានគ្រប់គ្រាន់ក៏ដោយ ប៉ុន្តែជំនាន់នេះ គឺមានគ្រប់យ៉ាង ឧបករណ៍ប្រើប្រាស់ជឿនលឿនថែមទៀត ដូច្នេះជំនាន់នេះ មិនសូវមានការភ័យខ្លាច ដូចជំនាន់សម័យធ្វើសង្រ្គាមឡើយ»៕

លោក ទាវ សារៈមុន្នី និពន្ធនាយកកាសែតរស្មីកម្ពុជានិងជាសមាជិកគណៈកម្មាធិការនាយក្លិបអ្នកកាសែតកម្ពុជា

– ពីឆ្នាំ១៩៨៥-១៩៩៣៖ អ្នកយកព័ត៌មាន និងជាអ្នកនិពន្ធកាសែតកម្ពុជាដែលផ្តោតលើប្រភេទអត្ថបទបែបពិព័ណ៌នា និងប្រលោមលោក។

– ពីឆ្នាំ១៩៩៣-បច្ចុប្បន្ន៖ បម្រើការនៅកាសែតរស្មីកម្ពុជា ដោយផ្តើមពីតួនាទីជាអ្នកយកព័ត៌មាន បន្តទទួលបានតំណែងជាប្រធាននិពន្ធផ្នែកនយោបាយ អ្នកប្រចាំការផ្សាយ និពន្ធនាយករង និងជានិពន្ធនាយកចាប់ពីឆ្នាំ២០១៥មក។

– ពីឆ្នាំ២០០០-បច្ចុប្បន្ន៖ សមាជិកគណៈកម្មការនិពន្ធទស្សនាវដ្តីប្រជាជន។

– ពីឆ្នាំ២០១៥-បច្ចុប្បន្ន៖ សមាជិកគណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា។

– ២០០៦ ៖ បរិញ្ញាបត្រជំនាញសារព័ត៌មានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

– វគ្គបណ្តុះបណ្តាលជាច្រើន ដោយមានគ្រូជំនាញជាជនជាតិខ្មែរ អាល្លឺម៉ង់ និងបរទេសផ្សេងទៀត។

ស្រឡាញ់ចូលចិត្តការតែងនិពន្ធ ជាពិសេសកំណាព្យ។ ប្រភេទអត្ថបទដែលសរសេរភាគច្រើន គឺសេដ្ឋកិច្ច និងនយោបាយ។

មិនមាន​ការបើកវគ្គ​បណ្តុះបណ្តាលទូលំទូលាយឡើយ ប៉ុន្តែ​លោកតែងតែណែនាំ​យុវជនជំនាន់ក្រោយ​ដែល​ប្រឡូក​ក្នុងអាជីពនេះ ពីរបៀប​យកព័ត៌មាន ហើយមួយចំនួន​បាន​ក្លាយជាថ្នាក់ដឹកនាំ​នៅ​ស្ថាប័ន​សារព័ត៌មាននានា​ផងដែរ។

– អត្ថបទបែបពិពណ៌នា «រឿងរ៉ាវនៅក្នុងបន្ទប់ខារ៉ាអូខេ» (មុនឆ្នាំ១៩៩៣)។

– ជីវប្រវត្តិ នៃសមាជិករបស់រដ្ឋាភិបាល នៅក្នុងអាណត្តិទីមួយ។

ចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាល

– ធ្វើគ្រូឧទ្ទេសសម្រាប់បណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈក្លិបអ្នកកាសែតកម្ពុជា និងសិក្ខាសាលាផ្សេង។

– គ្រូបង្រៀនផ្នែកសារព័ត៌មាន នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(DMC)។

ការងារក្នុងវិស័យសារព័ត៌មានរវាងជំនាន់មុន និងបច្ចុប្បន្ន មានខុសគ្នាខ្លាំងត្រង់មធ្យាបាយក្នុងការទទួលបានព័ត៌មាន និងការស្រាវជ្រាវរកព័ត៌មាន។ កាលឆ្នាំ១៩៨៥ លោកចូលធ្វើការងារកាសែត គឺសរសេរដោយដៃ និងគ្មានទូរសព្ទទាក់ទងប្រភពឡើយ។ 

«ជំនាន់ខ្ញុំចូលធ្វើកាសែតដំបូង គឺជិះកង់ទៅជួបប្រភពដោយផ្ទាល់ៗ ហើយទាំងមធ្យាបាយក្នុងការទាក់ទង មធ្យាបាយក្នុងការទទួលបានព័ត៌មាន មធ្យាបាយរកប្រភពព័ត៌មាន និងឯកសារនានា គឺពិបាកខ្លាំងណាស់»។

លោកបន្តរៀបរាប់ដូច្នេះ៖«កាលពីទសវត្សរ៍៨០ យើងសរសេរអត្ថបទដោយដៃហើយ បានយើងយកទៅវាយអង្គុលីលេខ បន្ទាប់មកយកទៅកែ កែហើយ បានបញ្ជូនមកអង្គុលីលេខឡើងវិញ ហើយពេលយើងវាយឡើងវិញហើយ បានយកទៅរោងពុម្ពគេចាប់អក្សរ សម្រាប់បោះផ្សាយ»។

លោកបានកត់សម្គាល់ថា៖«ចាប់ពីឆ្នាំ១៩៩៣មក មធ្យាបាយទទួលបានព័ត៌មាន មានភាពល្អប្រសើរឡើងបន្តិច ទាំងការទាក់ទងប្រភព និងទាំងការទទួលបានព័ត៌មាននានាជាដើម ប៉ុន្តែអត្ថបទ គឺយើងសរសេរដោយដៃដដែល រហូតដល់បច្ចុប្បន្នគឺកាន់តែងាយស្រួលសម្រាប់សារព័ត៌មានយើង ក្នុងការផលិតព័ត៌មានបានយ៉ាងរហ័ស និងចេញផ្សាយលឿន»។

រវាងការងារក្នុងវិស័យព័ត៌មានសម័យកាលមុន និងសម័យបច្ចុប្បន្ន លោក សារៈមុន្នី ជ្រើសរើសយកការងារកាសែត ក្នុងសម័យបច្ចុប្បន្ន ព្រោះការផ្សព្វផ្សាយព័ត៌មាន ត្រូវដើរឱ្យស្របទៅតាមនិន្នាសង្គម និងសម័យកាលអភិវឌ្ឍ។ 

លោកសារៈមុន្នី បានបញ្ជាក់ថា៖«ការប្រមូលព័ត៌មានក្នុងសម័យនេះ អ្នកកាសែតយើង ត្រូវប្រយ័ត្នឱ្យបានខ្ពស់ ដោយប្រើប្រាស់ជំនាញវិជ្ជាជីវៈយើងយកទៅផ្ទៀងផ្ទាត់ ដើម្បីចៀសវាង ទទួលបានព័ត៌មានក្លែងក្លាយ យកទៅផ្សព្វផ្សាយបន្តជូនទៅមហាជន»៕

លោកស្រី ជា ស៊ុនដាណែត នាយិកានៃវិទ្យុFM102 និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

– ពីឆ្នាំ១៩៨០-១៩៩២៖ ប្រធានក្រុមពិធីការ និងអ្នកនិពន្ធ នៅកាសែតកម្ពុជា 

– ឆ្នាំ១៩៩៣៖ ផលិតករនៃវិទ្យុខ្មែរ-អ៊ុនតាក់ ដោយទទួលបន្ទុកលើកការផលិតព័ត៌មានពាក់ព័ន្ធនឹងស្រ្តី

– ឆ្នាំ១៩៩៤៖ និពន្ធនាយកព្រឹត្តិបត្រឯកជន «សន្តិភាព»

– ឆ្នាំ១៩៩៥-១៩៩៨៖ ផលិតករ និងសហស្ថាបនិកនៃមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា(Cambodian Women’s Information Center_WMC)

– ១៩៩៩-២០០៧៖ សហនាយកទទួលបន្ទុកស្ថានីយ៍វិទ្យុ WMC

– ២០០៨-២០១១៖ នាយកផលិតកម្មវិទ្យុ និងទូរទស្សន៍របស់ WMC

– ២០១២-២០១៧៖ នាយកប្រតិបត្តិរបស់ WMC

– ២០១៨-បច្ចុប្បន្ន៖ នាយិកានៃវិទ្យុFM102 និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន

កម្រិតវប្បធម៌/វគ្គបណ្តុះបណ្តាលសារព័ត៌មាន

– ឆ្នាំ១៩៨៥៖ ចូលរួមវគ្គបណ្តុះបណ្តាលអ្នកសារព័ត៌មាននៅរាជធានីភ្នំពេញក្នុងរយៈពេល៤ខែ ពីអ្នកកាសែតជំនាញមកពីអាល្លឺម៉ង់ និង៣ខែពីអ្នកជំនាញមកពីវៀតណាម

– ឆ្នាំ១៩៨៦៖ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំនៅភ្នំពេញ ដោយអ្នកកាសែតជំនាញមកពីប្រទសអូស្រា្តលី

– ឆ្នាំ២០០៦៖ Management of Change (VBNK)

– ឆ្នាំ២០០៨៖ ទៅទស្សនកិច្ចសិក្សានៅវិទ្យុអូស្ត្រាលី នៅទីក្រុងមែលប៊ន(Melbourne) ប្រទេសអូស្ត្រាលី, បានចូលរៀនវគ្គ OPERACY ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍Human-Earth, ទទួលបានការបណ្តុះបណ្តាលពីការសហប្រតិបត្តិការការងារ, បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការ ដោះស្រាយបញ្ហា និងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការការគ្រប់គ្រងបន្ទុកការងារ។

ដោយសារអ្នកស្រី ជា ស៊ុន ដាណែត ជាអ្នកពូកែខាងអក្សរសាស្ត្រខ្មែរ និងចូលចិត្តផ្នែកតែងនិពន្ធ ជាពិសេសចង់ទទួលបានកោតសរសើរពីអ្នកដឹកនាំរបស់ផ្ទាល់ ក៏បានជំរុញទឹកចិត្តលោកស្រីឱ្យចូលប្រឡូកកិច្ចការងារក្នុងវិស័យព័ត៌មានបានដល់ទល់បច្ចុប្បន្នបានប្រមាណ៤២ឆ្នាំ មកហើយ។

– ឆ្នាំ១៩៨៦៖ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្រាវជ្រាវ និងភាពជាអ្នកដឹកនាំនៅភ្នំពេញ ដោយអ្នកកាសែតជំនាញមកពីប្រទសអូស្រា្តលី

– ឆ្នាំ២០០៦៖ Management of Change (VBNK)

– ឆ្នាំ២០០៨៖ ទៅទស្សនកិច្ចសិក្សានៅវិទ្យុអូស្ត្រាលី នៅទីក្រុងមែលប៊ន(Melbourne) ប្រទេសអូស្ត្រាលី, បានចូលរៀនវគ្គ OPERACY ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍Human-Earth, ទទួលបានការបណ្តុះបណ្តាលពីការសហប្រតិបត្តិការការងារ, បានចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីការ ដោះស្រាយបញ្ហា និងចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការការគ្រប់គ្រងបន្ទុកការងារ។

– ១៩៩២៖ អ្នកឈ្នះនៅអូរតាប៉ោង(អត្ថបទបែបពិពណ៌នា ដែលនិយាយអំពីសេនាជនដ៏អង់អាចម្នាក់នៅខេត្តពោធិ៍សាត់។

– ១៩៩៣៖ ជីវិតស្ត្រីមេម៉ាយ ក្រោយសា្វម៉ីជាប់ពន្ធនាគារ។

– ១៩៩៥-២០១២៖ ផលិតរឿងអប់រំ និងស្តី្រ។ ដូចជា៖ រឿងភាគ តើស្ត្រីបានចូលរួមធ្វើកិច្ចអ្វីខ្លះ? , រឿងជញ្ជីងគ្មានស្រមោល, បង្គងវល្លិមាស និងម្ចាស់កាំបិតត្នោត ជាដើម…។

– ផលិតព័ត៌មានឯកសារក្រោមជំនួយ USAIS៖ ឥទ្ធិពលគ្រាប់មីនមកលើស្ត្រីកម្ពុជា។ចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាល

– ១៩៩៥-២០១២៖ បណ្តុះបណ្តាលដល់យុវជន ជាពិសេសស្ត្រីក្នុងការចុះយកព័ត៌មាន, សរសេរអត្ថបទ, ផលិតករ និងជំនាញកាត់តវីដេអូ…ជាដើម។ WMC ជាថ្នាលបណ្តុះគ្រាប់ពូជមួយកន្លែងក្នុងវិស័យសារព័ត៌មានដល់ស្ត្រី។

វិស័យសារព័ត៌មាននៅកម្ពុជាបានវិវត្តទៅរកភាពចាស់ទុំជាលំដាប់ ដោយបច្ចុប្បន្នកម្ពុជាបានឈានមកដល់វិស័យបែបជីឌីថល ផងដែរ។ «ភាពជឿនលឿននៃឌីជីថលនេះ បានធ្វើឱ្យព័ត៌មានគ្រប់រូបភាព និងគ្រប់ទីកន្លែងនៅជុំវិញពិភពលោក គឺស្ថិតដៃរបស់យើង ដែលធ្វើឱ្យយើងងាយស្រួលប្រមូលព័ត៌មាន និង រាយការណ៍ទៅសាធារណជន។ អ្នកស្រី ជា ស៊ុនដាណែត បានកត់សម្គាល់ឃើញ ថា បច្ចុប្បន្ន ចំនួនអ្នកកាសែតស្រីដែលកំពុងបម្រើការងារនៅតាមអង្គភាពនានា គឺមានច្រើននិងពោរពេញដោយសមត្ថភាព បើធៀបនឹងជំនាន់ដែលអ្នកស្រីផ្តើមចូលប្រឡូកដំបូង នាឆ្នាំ១៩៨០។ 

ជាមួយនឹងភាពរីកចម្រើននៃវិស័យសារព័ត៌មាននេះ អ្នកស្រី ជា ស៊ុនដាណែត ក៏បង្ហាញនូវក្តីដោយស្តាយដល់អ្នកកាសែតឌីជីថលមួយចំនួនដែលបានប្រើប្រាស់ពាក្យពេចន៍ និងហៅភាសាខ្មែរមិនត្រឹមត្រូវ ផងដែរ។ 

៤២ឆ្នាំហើយ ដែលអ្នកស្រី ជា ស៊ុនដាណែត ប្រឡូកការងារនៅក្នុងវិស័យសារព័ត៌មាន ជាពិសេសនៅក្នុងនាមជាផលិតករ និងគ្រប់គ្រងតែម្តង។ បច្ចុប្បន្ន អ្នកស្រី នៅតែសប្បាយចិត្តក្នុងការបន្តធ្វើកិច្ចការនានានៅក្នុងវិស័យនេះ។ អ្នកស្រី ជួយកែតម្រូវអត្ថបទនានារបស់វិទ្យុជាតិ មុននឹងចេញផ្សាយប្រចាំថ្ងៃ៕ 

លោក ពេជ ប៊ុនរ៉ា និពន្ធនាយកនៃស្ថានីយ៍ទូរទស្សន៍រស្មីហង្សមាស

– ពីឆ្នាំ១៩៨៤៖ ជាអ្នកយកព័ត៌មាន នៅការិយាល័យនិពន្ធរបស់កាសែតកម្ពុជា។

– ឆ្នាំ១៩៨៧៖ ចូលជាសមាជិកអង្គការអ្នកកាសែតអន្តរជាតិ(IOJ)។

– ឆ្នាំ១៩៩៦៖ ជាអ្នកនិពន្ធ និងអ្នកបកប្រែអត្ថបទពីភាសារុស្សី និងភាសាអង់គ្លេស មកជាភាសាខ្មែរនៅទស្សនាវដ្តីប្រជាប្រិយ។ 

– ឆ្នាំ១៩៩៩៖ ជាអ្នកសម្របសម្រួលកម្មវិធីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី និងជាអ្នករាយការណ៍ព័ត៌មានចុងសប្តាហ៍ នៅវិទ្យុអាស៊ីសេរី ដែលមានទីស្នាក់ការ នៅរាជធានីភ្នំពេញ។

– ឆ្នាំ២០០៣៖ ជាអ្នករាយការណ៍ព័ត៌មានប្រចាំថ្ងៃ និងកាន់កម្មវិធីសេដ្ឋកិច្ចនិងទីផ្សារប្រចាំសប្តាហ៍ នៅវិទ្យុអូស្ត្រាលី(ABC) មានទីស្នាក់ការ នៅភ្នំពេញ។ 

– ឆ្នាំ២០១៣ ដល់បច្ចុប្បន្ន៖ ជានិពន្ធនាយកនៅស្ថានីយ៍ទូរទស្សន៍ហង្សមាស។

 កម្រិតវប្បធម៌/វគ្គបណ្តុះបណ្តាលសារព័ត៌មាន 

– ឆ្នាំ១៩៨៧៖ ទទួលបានវគ្គបណ្តុះបណ្តាលខ្លីផ្នែកសារព័ត៌មានពីគ្រូជនជាតិអាល្លឺម៉ង និងជំនាញវិទ្យាសាស្ត្រនយោបាយ នៅសាលានយោបាយមជ្ឈឹមនៅភ្នំពេញ។

– ឆ្នាំ១៩៨៩-១៩៩៦៖ ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់(ម៉ាស័្ទរ)លើជំនាញ«សារព័ត៌មានអន្តរជាតិ» នៅទីក្រុងម៉ូស្គូ ប្រទេសរុស្សី។

ចូលចិត្តការតែងនិពន្ធរឿងបែបអភិវឌ្ឍជាតិ និងសង្គម។ ក្នុងអំឡុងពេលចូលធ្វើការងារនៅកាសែតកម្ពុជា លោកពេជ ប៊ុនរ៉ា ក្រៅពីសម្រេចនូវការងារររបស់ខ្លួនក្នុងការផលិតអត្ថបទផ្នែកនយោបាយឱ្យបានមួយរឿងក្នុងមួយថ្ងៃហើយនោះ លោក តែងតែសរសេរកំណាព្យ សរសេរបទយកការណ៍ ដែលទាក់ទងនឹងបញ្ហាសង្គម, ការអភិវឌ្ឍវិស័យកសិកម្ម និងការអភិវឌ្ឍភូមិ-ឃុំមានសុវត្ថិភាព ជាដើម។ 

ក្រោយបញ្ចប់ការសិក្សាពីរុស្សីវិញ លោកបន្តផលិតអត្ថបទបែបនយោបាយ, សេដ្ឋកិច្ច, បរិស្ថាន, អប់រំ សង្គម, កសិកម្ម ហើយរហូតដល់បច្ចុប្បន្ន លោក ពេជ ប៊ុនរ៉ាទទួលបន្ទុកផលិតអត្ថបទបែបសិល្បៈ នៅស្ថានីយ៍ទូរទស្សន៍រស្មីហង្ស មាស។ 

– ពីឆ្នាំ២០០៥-២០០៦៖ បណ្តុះបណ្តាលជំនាញព័ត៌មានដល់មន្ត្រីនៅវិទ្យុជាតិនៅរាជធានីភ្នំពេញ និងបន្តបណ្តុះបណ្តាលមន្ត្រីនៅវិទ្យុជាតិ នៅខេត្តកំពត កំពង់ចាម សៀមរាប និងខេត្តបាត់ដំបង។ 

– ឆ្នាំ២០១៨៖ ចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាលដល់អ្នកសារព័ត៌មានជំនាន់ក្រោយៗតាមរយៈក្លិបការពារអ្នកកាសែត។ 

– អត្ថបទដែលរៀបរាប់អំពីបញ្ហាពន្ធនាគារនៅកម្ពុជា មានភាពចង្អៀតណែន។

– ឆ្នាំ២០១៨៖ សរសេរនិងបោះពុម្ពសៀវភៅ«គន្លឹៈជំនួយស្មារតីសំខាន់ៗសម្រាប់សរសេរអត្ថបទព័ត៌មាន

វិស័យសារព័ត៌មានជំនាន់មុន គឺមិនទូលំទូលាយ និងមិនមានភាពប្រកួតប្រជែងដូចបច្ចុប្បន្នឡើយ ពោលនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលលោក ចាប់ផ្តើមប្រឡូកការងារផ្នែកសារព័ត៌មាន កម្ពុជាមានតែស្ថាប័នសារព័ត៌មានរបស់រដ្ឋ ប៉ុណ្ណោះ ដូចជា កាសែតកម្ពុជា កាសែតកងទ័ព និងកាសែតរណសិរ្ស។ 

«កាលខ្ញុំចូលធ្វើកាសែតនៅក្នុងឆ្នាំ១៩៨៤ ធនធានមនុស្សក្នុងអាជីពនេះក៏តិច ជំនាញនិងបច្ចេកទេសក៏នៅមានកម្រិត។ បច្ចេកវិទ្យាកាលសម័យនោះក៏នៅខ្សោយ ដោយយើងត្រូវសរសេរអត្ថបទដោយដៃហើយបានបញ្ជូនឱ្យគេវាយអង់លីលេខ ហើយបានបន្តបញ្ចូលរោងពុម្ពបោះផ្សាយ។ យើងធ្វើថ្ងៃហ្នឹង បានស្អែកចេញពីរោងបោះពុម្ព បានចែកចាយ»។

ឆ្លងកាត់ការងារក្នុងវិស័យសារព័ត៌មានពីមុនជំនាន់ទៅជំនាន់ ឬពីមួយទសវត្សរ៍ទៅមួយទសវត្សរ៍ សម្រាប់លោក ពេជ ប៊ុនរ៉ា ជ្រើសរើសយកការងារកាសែត ក្នុងសម័យបច្ចុប្បន្ន។ លោកបញ្ជាក់ថា ចំពោះអ្នកសារព័ត៌មានម្នាក់ៗ គឺត្រូវអភិវឌ្ឍខ្លួនរហូត ទៅតាមភាពរីកចម្រើនរបស់សង្គម ប្រទេសជាតិ និងពិភពលោក។ 

វិស័យសារព័ត៌មានបច្ចុប្បន្ន ក្រៅពីមានបច្ចេកវិទ្យាជួយដល់ការងារច្រើនហើយនោះ  អ្នកកាសែតផ្ទាល់ត្រូវទាមទារយល់ពីជំនាញរបស់ខ្លួនឯងបានច្បាស់ ត្រូវអភិវឌ្ឍសមត្ថភាពឱ្យបានខ្ពស់ ក្នុងការបញ្ជូនឬផ្សព្វផ្សាយព័ត៌មាន ជូនពលរដ្ឋឱ្យបានលឿន និងត្រឹមត្រូវ ស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈ៕

លោកជុន សុផល អ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ច នៅទស្សនាវដ្តីអង្គរធំ

-ឆ្នាំ១៩៩០-១៩៩៦ ៖អ្នកយកព័ត៌មាន នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា 

-ឆ្នាំ១៩៩៦៖ បម្រើការរយៈពេលខ្លីនៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងកាសែតកម្ពុជាថ្ងៃនេះ

-ឆ្នាំ១៩៩៧៖បម្រើការនៅកាសែតដំណឹងពេលល្ងាច ដោយសារកាសែតកម្ពុជាថ្ងៃនេះ បិទទ្វារក្រោយព្រឹត្តិការណ៍៥-៦ កក្កដា

-ឆ្នាំ១៩៩៩៖ អ្នកយកព័ត៌មានសេដ្ឋកិច្ច នៅកាសែតសេដ្ឋកិច្ច និងជីវិត 

-ឆ្នាំ២០០០ ៖ ជាអ្នកសរសេរព្រឹត្តិបត្រនាគព័ន្ធ ឱ្យសាលាខេត្តកំពង់ចាម។

-ឆ្នាំ២០០២៖ ជាបុគ្គលិកផ្នែកយកព័ត៌មានរបស់ទស្សនាវដ្តីឥន្ទ្រទេវី។

-ឆ្នាំ២០០៣-២០០៥ ៖ ជាអ្នកកាសែតរបស់សារព័ត៌មានកម្ពុជាថ្មី 

-ឆ្នាំ២០០៥៖ ជាអ្នករាយការណ៍ព័ត៌មានឲ្យកាសែតសំណេរថ្មីប្រចាំខេត្តកំពង់ចាម។

-ឆ្នាំ២០០៧៖ ជាអ្នកយកព័ត៌មាននៅកាសែត The Mekong Times។

-ឆ្នាំ២០០៨-២០១១៖ ជាអ្នកយកព័ត៌មានសេដ្ឋកិច្ចប្រចាំកាសែតភ្នំពេញប៉ុស្តិ៍ ។

-ឆ្នាំ២០១១-បច្ចុប្បន្ន៖ ជាអ្នកយកព័ត៌មាននៅទស្សនាវដ្តីអង្គរធំ។

-ពីឆ្នាំ១៩៩០-២០២១ លោកបានទទួលការបណ្តុះបណ្តាល ការងារផ្នែកសារព័ត៌មានពីប្រធាន និងវគ្គជំនាញសារព័ត៌មានខ្លីៗ ជាច្រើនទៀតពីអង្គការយូណេស្កូ និងពីសំណាក់គ្រូឧទ្ទេសជនជាតិរុស្ស៊ី ម៉ាឡេស៊ី អូស្ត្រាលី អាល្លឺម៉ង់ និងវៀតណាម។

-លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗទៀតផងដែរ ដូចជាវគ្គយល់ដឹងពីជំងឺអេដស៍ សន្តិសុខស្បៀង ជាដើម។

ស្រឡាញ់ការងារតែងនិពន្ធ និងគ្រូបង្រៀន ព្រមទាំងចូលចិត្តអាន ស្តាប់ និងសរសេរ ជាពិសេសចូលចិត្តវិភាគទៅលើអង្គហេតុផ្សេងៗ។ លោកទទួលបានការណែនាំពីបងប្រុសបង្កើត ដែលជាអ្នកសារព័ត៌មាន ឱ្យចូលបំរើការងារក្នុងអាជីពមួយនេះ បន្ទាប់មកក៏ចូលចិត្ត ហើយធ្វើការងារលើផ្នែកនេះរហូតមក។

ឆ្លងកាត់បទពិសោធន៍ការងារ ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ លោក ជុន សុផល មិនធ្លាប់បើកវគ្គបណ្តះបណ្តាល ជាលក្ខណៈទ្រង់ទ្រាយធំនោះទេ ប៉ុន្តែលោកបានជួយបង្ហាត់បង្ហាញណែនាំ ពីការងារជាអ្នកសារព័ត៌ ទៅដល់ក្រុមការងារ និងមនុស្សជំនាន់ក្រោយៗជាច្រើននាក់ទៀត។

លោកបានទទួលស្នាដៃគំរូ ខណៈពេលលោកបម្រើការងារនៅអង្គភាពផ្សេងៗក្នុងនោះរួមមាន៖

-នៅឆ្នាំ១៩៩០៖ ស្នាដៃជាកិត្តិយស ក្នុងនាមជាយុវជនឈានមុខ របស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា។ 

-នៅឆ្នាំ២០១៧៖ មេដាយមាសថ្នាក់ការងារ ពីសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

-នៅឆ្នាំ២០០៥៖ ជ័យលាភីលេខ៣ ក្នុងការប្រកួតប្រជែងសរសេរអត្ថបទជុំវិញប្រធានបទ «កាត់បន្ថយភាពក្រីក្រនៅកម្ពុជា» ។ 

អ្នកសារព័ត៌មានសេដ្ឋកិច្ច ពិតជាបានរួមចំណែកច្រើនលើការអភិវឌ្ឍន៍ ព្រោះការផលិតព័ត៌មាន ជាផ្នែកមួយដែលជួយសហគ្រិន ក្នុងការធ្វើពាណិជ្ជកម្ម។ លោកបានរំលឹកថា៖«កាលខ្ញុំចូលភ្នំពេញដំបូង ស្រុកយើងអត់ភ្លើងច្រើនទេ។ ខ្ញុំបានសរសេរអត្ថបទជាច្រើនទាក់ទងនឹងបញ្ហានេះ ហើយមានអ្នកខ្លះរិះគន់ថា វាពិតជាមិនអាចអភិវឌ្ឍទៅមុខឡើយ ប៉ុន្តែក្រោយមក ខ្ញុំសង្កេតឃើញថា រដ្ឋាភិបាលបានដឹងឮ ហើយបន្តអភិវឌ្ឍវិស័យថាមពលរហូតដល់បោះជំហានទៅមុខជាបន្តបន្ទាប់»។

លោកជុន សុផល នៅតែបន្តអាជីពជាអ្នកសារព័ត៌មាននេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកតែងតែបានឆ្លៀតពេលវេលា ដើម្បីសរសេរអត្ថបទលក់ឱ្យស្ថាប័នអាជីវកម្មធំៗ ដែលមានបំណងចង់អភិវឌ្ឍន៍ និងពង្រីកការផ្សព្វផ្សាយផលិតផលខ្លួន។

សម្រាប់លោក សុផល ការងារផ្នែកសារព័ត៌មាន ទាមទារឲ្យការទទួលខុសត្រូវខ្ពស់ ហើយទាមទារនូវការយកចិត្តទុកដាក់អំណត់ខ្លាំងណាស់ បើធ្វេសប្រហែស គឺអាចឱ្យមានបញ្ហានៅក្នុងការសរសេរបាន។

លោកបានបញ្ជាក់ថា៖ «ខ្ញុំក៏ចង់ប្រាប់ទៅអ្នកក្រោយៗដែរ ដោយសារសម័យនេះ ជាសម័យបច្ចេកវិទ្យា អ៊ីចឹងព័ត៌មានលឿនរហ័សយ៉ាងណាក៏ដោយ ប៉ុន្តែវាតម្រូវឱ្យយើងត្រូវគិតគូរពីភាពម៉ត់ចត់។ បច្ចុប្បន្ន យើងនៅមានការខ្វះខាតច្រើននៅឡើយ ក្នុងការសរសេរព័ត៌មាន ហើយព័ត៌មានមួយចំនួន ដែលអ្នកក្រោយៗផលិត គឺខ្វះប្រវត្តិនៃរឿង ខ្វះអក្ខរាវិរុទ្ធ គឺខុសច្រើនណាស់ ដូច្នេះបើអាចជ្រើសរើសបាន អ្នកជំនាន់ក្រោយ គួរប្រឹងប្រែងបន្ថែមនូវចំណុចនេះ៕ 

លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល(DAP)

– ឆ្នាំ១៩៩៣៖ អ្នកសរសេររឿងនយោបាយ នៅកាសែតកុលបុត្រអង្គរ។

– ឆ្នាំ១៩៩៤៖ បង្កើតបានកាសែត«មនសិការខ្មែរ» ជាកាសែតប្រឆាំង និងសរសររឿងនយោបាយឱ្យកាសែតផ្សេងៗទៀត។ 

– ពីឆ្នាំ១៩៩៤-២០០៥៖ សរសេររឿងនយោបាយនៅកាសែតសំឡេងយុវជនខ្មែរ, កាសែតឧត្តមគតិខ្មែរ, កាសែតចក្រវាឡ និង កាសែតខ្មែរមតក។

– ឆ្នាំ១៩៩៧-២០០៤៖ ចូលបម្រើការងារឲ្យកាសែតភ្នាក់ងារជប៉ុន Kyodo។ 

– ឆ្នាំ២០០៦៖ បង្កើតកាសែតដើមអម្ពិល។

– ឆ្នាំ២០០៩៖ បង្កើតស្ថានីយវិទ្យុដើមអម្ពិល, គេហទំព័រព័ត៌មានដើមអម្ពិល ព្រមទាំងបង្កើតមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។ 

– បច្ចុប្បន្ន៖ ជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល(DAP) និងប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន។

កម្រិតវប្បធម៌/វគ្គបណ្តុះបណ្តាលសារព័ត៌មាន

– ១៩៩៥៖ ចូលរួមវគ្គបណ្តុះបណ្តាលអំពីក្រមសីលធម៌ និង វិជ្ជាជីវៈព័ត៌មាន ក្នុងរយៈពេលមួយសប្តាហ៍ នៅក្រសួងព័ត៌មាន។

– ១៩៩៧៖ ចូលរួមវគ្គបណ្តុះបណ្តាលពីសេចក្តីរាយការណ៍ និង ប្រមូលព័ត៌មាន ក្នុងរយៈពេល៣សប្តាហ៍ នៅប្រទេសថៃ។

តាំងពីកុមារភាពមក លោក សយ សុភាព មានបំណងចង់ធ្វើការងារ និង អាចសួរដេញដាលរឿងនានា ជាមួយអ្នកមានអំណាច និងជាមួយមនុស្សគ្រប់មជ្ឈដ្ឋាន ដោយមានស្មើភាពគ្នា។ ឆ្នាំ១៩៩២ លោកទទួលបានឱកាសចៃដន្យមួយ ដោយសរសេរអត្ថបទបានចំនួន២ ដែលបោះពុម្ពផ្សាយនៅកាសែតកោះសន្តិភាព និងកាសែតសេរីភាព។ ការងារក្នុងវិស័យសារព័ត៌មានជិត៣០ឆ្នាំមកនេះ លោក សយ សុភាព ចាត់ទុក ថា គឺជានិស្ស័យដ៏អស្ចារ្យមួយសម្រាប់ជីវិតផ្ទាល់ខ្លួន។ 

អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោក សយ សុភាព តែងតែចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាលការងារក្នុងវិស័យសារព័ត៌មាននេះ ដល់បុគ្គលិកគ្រប់រូបនៅក្នុងស្ថាប័នខ្លួន ឱ្យមានវិជ្ជាជីវៈ និងក្រមសីលធម៌។ ពិសេស លោក បណ្តុះបណ្តាលបុគ្គលិកឱ្យយល់ពីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងនៅក្រៅប្រទេស, រឿងសេដ្ឋកិច្ច និងស្វែងរកពីរឿងដែលកើតឡើងក្នុងបច្ចុប្បន្នភាពនានា។

– ឆ្នាំ២០០៣៖ លោក សយ សុភាព ត្រូវបានការគេស្គាល់តាមរយៈការរាយការណ៍ និងវិភាគព័ត៌មានដែលរសើប ទាក់ទងនឹងបញ្ហាជម្លោះដីធ្លី។

– ឆ្នាំ២០០៤៖ ទទួលបានព័ត៌មានមុនគេ អំពីការដាក់រាជ្យរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ។

– ឆ្នាំ២០០៥-២០០៦៖ លោក សយ សុភាព ជួយចរចាក្នុងការដោះលែងមេដឹកនាំសង្គមស៊ីវិល៥នាក់ និងការត្រឡប់ចូលក្នុងប្រទេសវិញ របស់លោក សម រង្ស៊ី។ បង្ហាញបទអន្តាគមន៍ និង វិភាគរឿងនយោបាយដែលមានភាពតានតឹងនានា រវាង លោក សម រង្ស៊ី ជាមួយ សម្តេច ហ៊ុន សែន និងអ្នកនយោបាយផ្សេងទៀត នៅលើស្ថានីយទូរទស្សន៍ CTN។ 

– ឆ្នាំ២០១២៖ ទទួលបានព័ត៌មានមុនពេលគេ អំពីការយាងចូលព្រះទីវង្គត របស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ នាថ្ងៃទី១៥តុលា នៅទីក្រុងប៉េកាំង ប្រទេសចិន។

នាអំឡុងទសវត្សរ៍១៩៧០ រដ្ឋគឺមានអំណាចខ្លាំង ទើបមិនអាចមានអ្នកណាប៉ះពាល់បាន។ អ្នកនិពន្ធ ចាងហ្វាង​កាសែត​មួយ​ចំនួនក្នុងសម័យនោះត្រូវបានចាប់ដាក់គុកដូចជា ហែម វ៉ាន់រិទ្ធ ចាងហ្វាងកាសែតភ្នំពេញ លោក ប៉ អាស្នារិទ្ធ ចាងហ្វាងកាសែតបដិវត្តជាដើម ដូច្នេះ សម័យបើអង្គភាពនោះខ្លាំងជ្រុលគឺប្រឈមនឹងការចាប់ដាក់គុកពីរដ្ឋអំណាចជាមិនខាន។

លោកបាន​បញ្ជាក់ថា៖ «កាសែតមួយចំនួនត្រូវបានបើកហើយ បិទរហូតដល់ទៅ៣ដងក៏មានដែរ តែចំពោះខ្ញុំដែលជាចាងហ្វាងម្នាក់ដែរ គឺអត់ប្រឈមនឹងការចាប់ខ្លួននោះទេ”។ ព័ត៌មានមួយៗទំរាំតែចេញផ្សាយ គឺគេពិនិត្យខ្លាំងណាស់ ដោយនិពន្ធនាយក និពន្ធនាយករង បន្ទាប់មកចាងហ្វាង នៃការផ្សាយគេអ្នកមើល ទើបអាចចេញផ្សាយបាន។

សម្រាប់ប្រាក់ខែវិញ នៅក្នុងជំនាន់នោះ លោកទទួលបានប្រហែលជា ២០០ ទៅ៣០០ប៉ុណ្ណោះ ប៉ុន្តែអង្គភាពក៏បានទទួលអំណោយបន្ថែមពីស្ថាប័នផ្សេងៗ ដែលមានតម្លៃគិតជាលុយច្រើនខ្លាំងដែរ។
មកដល់ឆ្នាំ១៩៧០ គ្រាមួយខ្មែរក្រហមវាយ​ចូលត្រាំខ្នា លោកព្រហ្ម សាយ និងលោកថោង វាសនា ជាមួយនឹងអៀង សារួន និងអៀង ចំរើន បាននាំគ្នាលូនក្រាប ចុះទៅថតយករូបភាព ក្នុងព្រឹត្តិការណ៍សង្គ្រាម។ ខណៈនោះ លោក អៀង ចំរើន ត្រូវគេបាញ់ចំក្បាល បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

លោក ព្រហ្មសាយ លើកឡើងថា៖ «សម័យនោះ រាល់ពេលសឹកសង្គ្រាម គេតែងតែនិយាយលេងថា​ ខ្មែរច្បាំងជាមួយនឹងយួនយៀកកុង យួនខាងជើង យួនធ្មេញខ្មៅ ហើយខ្មែរច្បាំងជាមួយខ្មែរ យើងជាអ្នកកាសែតចង់ដឹង បើយើងបាននាំគ្នាចុះទៅថតបាន គឺ១សន្លឹកយើងលក់បានរាប់រយ។ បើបាន៣០០ដុល្លារនៅជំនាន់នោះ គឺវាច្រើនស្នើនឹង៣ម៉ឺនរៀលសព្វ​ថ្ងៃ»។

លោក សយ សុភាព នៅតែបន្តអាជីពការងារក្នុងវិស័យសារព័ត៌មាននេះ ដោយគ្មានគម្រោងចូលនិវត្តន៍ទេ។ លោកបន្តស្រាវជ្រាវ និង រៀនវិភាគភូមិសាស្ត្រនយោបាយ។ លោកបាននិយាយដូច្នេះ៖ «ការសម្រេចចូលប្រឡូកការងារក្នុងអាជីពសារព័ត៌មាន បានធ្វើឱ្យខ្ញុំជោគជ័យក្នុងវិស័យនេះ និងជោគជ័យក្នុងការធ្វើប្លង់តុងសម្រាប់អ្នកនយោបាយនៅកម្ពុជា។ ខ្ញុំនៅតែរក្សាជំហរក្នុងការ អភិវឌ្ឍវិស័យសារព័ត៌មាន និងដោះស្រាយបញ្ហានយោបាយនៅកម្ពុជា»៕

លោកមឿន ឈានណារិទ្ធ ជាបណ្ណាធិការរង និងជាអ្នកសរសេរអត្ថបទបែបពណ៌នា នៅកាសែត Khmer Times និងជាសាស្ត្រាចារ្យសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា(UC)

ឆ្នាំ១៩៦៧៖ បម្រើ​ការងារក្នុងអង្គភាពសារព័ត៌មាន សុជីវធម៌ របស់​លោក នុត ឈឿម ពេល​កំពុង​រៀន​ត្រៀម​ប្រឡង​បាក់ឌុប
-ឆ្នាំ១៩៦៩៖ បម្រើការនៅ​កាសែត​សុវណ្ណភូម ជាមួយ​លោក ឃួន ថៃ
-ឆ្នាំ១៩៧០៖ ធ្វើការ​នៅកោះសន្តិភាព ចេញពីកោះសន្តិភាព លោកក៏បានចូលធ្វើនៅមាតុភូមិ ចេញពីមាតុភូមិ លោកបានធ្វើនៅកាសែតប្រជាជាតិ បន្ទាប់មកក៏ចូលទៅកោះសន្តិភាពវិញនៅឆ្នាំដដែល។
-ឆ្នាំ១៩៧២-១៩៧៥៖ និពន្ធនាយក​កាសែតសម្លេងនារី (ប្រាក់ខែ​៥០០០រៀល ដែលខ្ពស់ស្មើ Professor ជំនាន់នោះ) ។ នាអំឡុងពេលនោះ លោកក៏បានបម្រើការរយៈពេលខ្លីនៅ​កាសែតសង្គ្រោះជាតិ សង្គ្រោះខ្មែរ របស់​លោក ហ៊ួយ ស្រេង ផងដែរ ដោយសារការណែនាំពី​លោក សា មឿន និង​លោក ខៀវ សេងគីម ប្អូនប្រុសលោក ខៀវ សំផន។
-ឆ្នាំ១៩៩៣៖ បន្ត​ធ្វើអ្នក​សារព័ត៌មានដោយសរសេររឿងវិភាគនយោបាយប៉ុណ្ណោះឲ្យកាសែតកោះសន្តិភាព
-ឆ្នាំ​១៩៩៥៖ ធ្វើជាចាងហ្វាង​កាសែតចក្រវាល និង​បន្តមក​កាសែតអរិយធម៌ រហូតដល់បច្ចុប្បន្ន

-ឆ្នាំ១៩៦៧៖ សញ្ញាបត្របាក់ឌុបកាលពីសម័យសង្គម​រាស្ត្រនិយម
-សម័យលន់ នល់៖ ឆ្លងកាត់វគ្គបណ្តុះបណ្តាល​ផ្នែក​សារព័ត៌មាន ពីលោក ឡុង បូរ៉េត រដ្ឋមន្ត្រី​ក្រសួងឃោសនា និង​លោក ថោង លឹមហ៊ួរ រដ្ឋលេខាធិការនាសម័យនោះ។

ពេលត្រៀម​ប្រឡង​បាក់ឌុប លោក​បានជួប​ លោក នុត ឈឿម នៅអង្គតាសោម​ ខេត្តតាកែវ។ គាត់​បានផ្តល់ឱកាសដល់លោក​ឲ្យ​រៀន​ផងធ្វើការផង។ លោក​ក៏មានជំនក់ចិត្ត​ប្រឡូកក្នុងអាជីពមួយនេះ រហូតមក។

មិនមាន​ការបើកវគ្គ​បណ្តុះបណ្តាលទូលំទូលាយឡើយ ប៉ុន្តែ​លោកតែងតែណែនាំ​យុវជនជំនាន់ក្រោយ​ដែល​ប្រឡូក​ក្នុងអាជីពនេះ ពីរបៀប​យកព័ត៌មាន ហើយមួយចំនួន​បាន​ក្លាយជាថ្នាក់ដឹកនាំ​នៅ​ស្ថាប័ន​សារព័ត៌មាននានា​ផងដែរ។

ឆ្លងកាត់បទពិសោធន៍ប្រមាណជាង៥៨ឆ្នាំកន្លងមក លោក ព្រហ្ម សាយធ្លាប់មានអត្ថបទលេចធ្លោជាច្រើន ដែលមានទាំងរឿងស៊ើបអង្កេត រឿងនយោបាយ និងរឿងវិភាគបែបរិះគន់ ដែលមានចាប់ពី៣ទៅ៤ទំព័រ។ ស្នាដៃដែល​លោក​នៅចងចាំ ដែលធ្វើឱ្យមានការទាក់ទាញនឹងកក្រើកដល់មហាជន និងរាជរដ្ឋាភិបាលគឺមានដូចជា រឿងដែលមានចំណងជើងថា «ឯកឧត្តម ឌុករ៉ាស៊ី គឺជារឿងរបស់ឌុក រ៉ាស៊ី ឯរឿងរបស់រាជរដ្ឋាភិបាល ឡុង រ៉េត គឺជារឿងរបស់រាជរដ្ឋាភិបាលឡុង បូរ៉េត»។ ពេលនោះ លោក​បាន​ធ្វើបទវិភាគបីបួនទំព័រឯណោះ និងរឿងមួយទៀត គឺរឿងគេសម្លាប់នាង ឃ្វាង ទីគីម។ នាង ឃ្វាង ទីគីម ត្រូវគេសម្លាប់ដោយបំបែកសាកសព ដោយក្បាលនៅផ្សារចាស់ ជើងនៅទួលទំពួង ដៃនៅវត្តទឹកល្អក់ ហើយខ្លួនប្រាណនៅពោធិ៍តុង។ បន្ទាប់មកគេរើសបានរួចផ្គុំគ្នា។ «ខ្ញុំគិតថារឿងនេះល្បីខ្លាំងព្រោះថា ទី១ព័ត៌មាននេះគឺថ្មី ទី២ គេចង់ដឹងថានាងហ្នឹងជាអ្នកណា ដល់ស្លាប់ឃើញតែក្បាល ដូច្នេះគេចង់រក ក្រោយមក ខ្ញុំបានសរសេររឿងមួយទៀត គឺរឿងមឈូសអត់ខ្មោចជាដើម”។

នៅឆ្នាំ១៩៩៤ លោកធ្លាប់​សរសរវិភាគ ហើយ​ត្រូវបានសម្តេច ហ៊ុន សែន ហៅជិះយន្តហោះជាមួយ​ដោយ​ធ្វើដំណើរទៅ​ប៉ៃលិនលើកដំបូងបំផុត។ «កាលណោះ ខ្ញុំវិភាគរឿងខ្មែរក្រហម ដែលគ្រោងវៃចូល​ ទីបំផុតយើងវៃទៅឈ្នះ ខ្ញុំសរសេរវិភាគថា ទីបំផុតទឹកដីនេះខ្មែរក្រហមនឹងត្រូវ​វាយ​យកវិញ គឺវាយ​យកបាត់មែន មានន័យថា យើងឈ្នះមែន»។ នៅឆ្នាំ២០១០ លោកត្រូវបានព្រះករុណាព្រះមហាក្សត្រប្រទានងារជាព្រឹទ្ធាចារ្យ។ នៅ​ឆ្នាំ១៩៩៧ ស្ថានទូតរុស្ស៊ីបានសម្ភាសលោក ជុំវិញការសរសេររឿងតាមបែបវិភាគ។

នាអំឡុងទសវត្សរ៍១៩៧០ រដ្ឋគឺមានអំណាចខ្លាំង ទើបមិនអាចមានអ្នកណាប៉ះពាល់បាន។ អ្នកនិពន្ធ ចាងហ្វាង​កាសែត​មួយ​ចំនួនក្នុងសម័យនោះត្រូវបានចាប់ដាក់គុកដូចជា ហែម វ៉ាន់រិទ្ធ ចាងហ្វាងកាសែតភ្នំពេញ លោក ប៉ អាស្នារិទ្ធ ចាងហ្វាងកាសែតបដិវត្តជាដើម ដូច្នេះ សម័យបើអង្គភាពនោះខ្លាំងជ្រុលគឺប្រឈមនឹងការចាប់ដាក់គុកពីរដ្ឋអំណាចជាមិនខាន។

លោកបាន​បញ្ជាក់ថា៖ «កាសែតមួយចំនួនត្រូវបានបើកហើយ បិទរហូតដល់ទៅ៣ដងក៏មានដែរ តែចំពោះខ្ញុំដែលជាចាងហ្វាងម្នាក់ដែរ គឺអត់ប្រឈមនឹងការចាប់ខ្លួននោះទេ”។ ព័ត៌មានមួយៗទំរាំតែចេញផ្សាយ គឺគេពិនិត្យខ្លាំងណាស់ ដោយនិពន្ធនាយក និពន្ធនាយករង បន្ទាប់មកចាងហ្វាង នៃការផ្សាយគេអ្នកមើល ទើបអាចចេញផ្សាយបាន។

សម្រាប់ប្រាក់ខែវិញ នៅក្នុងជំនាន់នោះ លោកទទួលបានប្រហែលជា ២០០ ទៅ៣០០ប៉ុណ្ណោះ ប៉ុន្តែអង្គភាពក៏បានទទួលអំណោយបន្ថែមពីស្ថាប័នផ្សេងៗ ដែលមានតម្លៃគិតជាលុយច្រើនខ្លាំងដែរ។
មកដល់ឆ្នាំ១៩៧០ គ្រាមួយខ្មែរក្រហមវាយ​ចូលត្រាំខ្នា លោកព្រហ្ម សាយ និងលោកថោង វាសនា ជាមួយនឹងអៀង សារួន និងអៀង ចំរើន បាននាំគ្នាលូនក្រាប ចុះទៅថតយករូបភាព ក្នុងព្រឹត្តិការណ៍សង្គ្រាម។ ខណៈនោះ លោក អៀង ចំរើន ត្រូវគេបាញ់ចំក្បាល បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ។

លោក ព្រហ្មសាយ លើកឡើងថា៖ «សម័យនោះ រាល់ពេលសឹកសង្គ្រាម គេតែងតែនិយាយលេងថា​ ខ្មែរច្បាំងជាមួយនឹងយួនយៀកកុង យួនខាងជើង យួនធ្មេញខ្មៅ ហើយខ្មែរច្បាំងជាមួយខ្មែរ យើងជាអ្នកកាសែតចង់ដឹង បើយើងបាននាំគ្នាចុះទៅថតបាន គឺ១សន្លឹកយើងលក់បានរាប់រយ។ បើបាន៣០០ដុល្លារនៅជំនាន់នោះ គឺវាច្រើនស្នើនឹង៣ម៉ឺនរៀលសព្វ​ថ្ងៃ»។

«ខ្ញុំចង់ធ្វើជាអ្នកសារព័ត៌មានសម័យឥឡូវ ព្រោះបច្ចុប្បន្នយើងមានសេរីភាព សរសេរដោយសេរី ឱ្យតែយើងយល់ខ្លួនយើង ហើយមានសមត្ថភាពបកស្រាយប្រាប់គេ។ សម័យមុនអត់មានច្បាប់សារព័ត៌មានអ្វីទេ បើសរសេរប៉ះលន់ នល់ ឬថ្នាក់ដឹកនាំ​តែបន្តិចគឺត្រូវជាប់គុកហើយ។ ជំនាន់មុន អ្នកកាសែតជាច្រើន​ ជិះកង់ទៅយកព័ត៌មាន គ្មានកាមេរ៉ា និងបច្ចេកវិទ្យាទំនើបឡើយ ហើយត្រូវប្រឈមខ្លាំងទៀត៕»

លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាន Internews ប្រចាំកម្ពុជា និងជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

-ចាប់ផ្តើមការងារជាអ្នកយកព័ត៌មានចាប់ពីឆ្នាំ២០០០ ជាមួយបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន ជាពិសេសការងារក្រៅម៉ោងសិក្សា ខណៈខ្លួនកំពុងរៀនផ្នែកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

-ឆ្នាំ២០០៨-២០១៥៖ អ្នកសារព័ត៌មាន និងជាការីនិពន្ធព័ត៌មានជាតិ កាសែតភ្នំពេញ ប៉ុស្តិ៍

-ឆ្នាំ២០១៥-២០១៩៖ អ្នកសារព័ត៌មាន និងជាការីនិពន្ធកាសែតខ្មែរថាមស៍

-ឆ្នាំ២០១៩-២០២០៖ នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)

-ឆ្នាំ២០២០ ដល់បច្ចុប្បន្ន៖ មន្ត្រីជំនាញផ្នែកសារព័ត៌មាន Internews ប្រចាំកម្ពុជា

កម្រិតវប្បធម៌/វគ្គបណ្តុះបណ្តាលសារព័ត៌មាន

-ឆ្នាំ២០០០ ៖ សញ្ញាបត្រជំនាញសារព័ត៌មានពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

-សិក្សាជំនាញសារព័ត៌មាន និងចុះអនុវត្តការងារផ្ទាល់នៅបណ្តាប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិក ថៃ សិង្ហបុរី កូរ៉េខាងត្បូង ហុងកុង ឥណ្ឌូណេស៊ី ព្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងវៀតណាម ជាដើម។

-សិក្សាជំនាញសារព័ត៌មាន និងចុះអនុវត្តការងារផ្ទាល់នៅបណ្តាប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិក ថៃ សិង្ហបុរី កូរ៉េខាងត្បូង ហុងកុង ឥណ្ឌូណេស៊ី ព្រុយណេ ហ្វីលីពីន ម៉ាឡេស៊ី ឡាវ និងវៀតណាម ជាដើម។

ស្រឡាញ់អាជីពជាអ្នកសារព័ត៌មានតាំងពីតូច។ លោកបានរំលឹកថា៖ «មានពូខ្ញុំម្នាក់គាត់មកពីរុស្ស៊ី ហើយគាត់បានមកសួរសុខទុក្ខឪពុកខ្ញុំ ខ្ញុំសួរគាត់ថាពូធ្វើ? ព្រោះខ្ញុំឃើញគាត់ស្ពាយកាបូប និងកាម៉េរ៉ា។ គាត់ថា ពូធ្វើជាអ្នកកាសែត។ ខ្ញុំក៏តាំងចិត្តថា ធំឡើងខ្ញុំនឹងធ្វើជាអ្នកកាសែតឲ្យបាន»។ ដំបូងឡើយ ចូលចិត្តសរសេររឿងបែបវប្បធម៌ និងសិទ្ធិមនុស្ស ហើយប្រឹងពង្រឹងសមត្ថភាពខ្លួនទៅជាអ្នកសរសេរព័ត៌មានស៊ើបអង្កេតដែលផ្តោតទៅលើ ដីសម្បទានសេដ្ឋកិច្ច បទល្មើសព្រៃឈើ ដែលជារឿងក្តៅបំផុត។

– បច្ចុប្បន្ន លោកក៏ជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាននៃសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ។ លោកប្តេជ្ញាថា នឹងបណ្តុះបណ្តាលនិស្សិតជំនាន់ក្រោយឲ្យក្លាយទៅជាអ្នកសារព័ត៌មានវិជ្ជាជីវៈដើម្បីជ្រោងវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនទៅមុខបន្ថែមទៀត។

-បន្ថែមពីលើនេះ លោកថារ៉ា តែងតែចែករំលែកបទពិសោធន៍ជំនាញសារព័ត៌មានរបស់ខ្លួនទៅតាមការអញ្ជើញរបស់ស្ថាប័ន ឬអង្គការនានាផងដែរ។

ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៥ លោក ម៉ៃ ទិត្យថារ៉ា ទទួលបានពានរង្វាន់ផ្នែកសារព័ត៌មានទាំងក្នុងស្រុក និងក្រៅស្រុកចំនួន២៤ ដែលក្នុងនោះមានដូចជា៖

-២០០៩៖ ពានរង្វាន់ Society of Publishers in Asia (SOPA) នៅហុងកុង លើអត្ថបទ «នរកនៅលើទូកនេសាទ» ដែលលោកបានចុះទៅយកព័ត៌មាននៅព្រៃវែង កោះកុង និងបន្តឆ្លងដែនទៅថៃ។

-២០១៣៖ ពានរង្វាន់ «អ្នកសារព័ត៌មានឆ្នើមប្រចាំឆ្នាំនៅអាស៊ី» ពី SOPA ដោយសារតែលោកបានប្រថុយប្រថានយ៉ាងខ្លាំងក្នុងការស៊ើបអង្កេតរឿងរ៉ាវពាក់ព័ន្ធនឹងអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចនៅកម្ពុជា។

-ពានរង្វាន់ក្នុងស្រុក និងក្រៅស្រុកផ្សេងទៀត ដែលភាគច្រើនជាបទយកការណ៍ និងអត្ថបទស៊ើបអង្កេត។

លោក ថារ៉ា បានអះអាងថា ៖«ខ្ញុំសប្បាយចិត្តធ្វើរឿងដែលគេមិនហ៊ានធ្វើ ព្រោះរឿងស៊ើបអង្កេតពិតជាមានសារប្រយោជន៍ខ្លាំងណាស់ដល់សង្គម និងអ្នកអានរបស់យើង»។ លោកបានរំលឹកថា លោកត្រូវបានរងនូវការគំរាមកំហែងជាច្រើនលើកច្រើនសារ ដោយមានទាំងគំរាមតាមទូរសព្ទ គំរាមតាមប្រព័ន្ធតុលាការ តែលោកពុំដែលឲ្យក្រុមគ្រួសាររបស់លោកដឹងនោះទេ។ 

លោកបានកត់សម្គាល់ថា អត្ថបទសារព័ត៌មានពិតជាមានឥទ្ធិពលដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ជាពិសេសកំណែទម្រង់។ លោកថ្លែងថា៖«ពីមុនយើងធ្វើច្រើនរឿងក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចរំលោភយកដីប្រជាពលរដ្ឋ និងទន្ទ្រានយកព្រៃឈើ។ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយយើងឃើញថា មានការកែប្រែរច្រើន រហូតទៅដល់រដ្ឋាភិបាលចេញបទបញ្ជា០០១ បញ្ឈប់សម្បទានដីឲ្យក្រុមហ៊ុនឯកជន និង បង្កើតគណកម្មាធិការទប់ស្កាត់បទល្មើសព្រៃឈើ។ យើងធ្វើរឿងមួយមិនអាចទទួលបានផលភ្លាមៗនោះទេ វាត្រូវការពេលវេលា»។  

ទោះបីបច្ចុប្បន្ន លោកមិនបម្រើឲ្យស្ថាប័នសារព័ត៌មានដែលចេញផ្សាយប្រចាំថ្ងៃក៏ដោយ ប៉ុន្តែតាមរយៈតួនាទីជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងជាមន្ត្រីជំនាញផ្នែកសារព័ត៌មានអង្គការ Internews ប្រចាំនៅប្រទេសកម្ពុជា លោកនៅតែអាចបន្តរួមចំណែកអភិវឌ្ឍ និងលើកកម្ពស់អាជីពមួយនេះដដែល។

លោកម៉ៃ ទិត្យថារ៉ាបានថ្លែងថា ៖«ខ្ញុំយកជីវិតរបស់ខ្ញុំទៅប្តូរ ដើម្បីអ្នកអាន និងដើម្បីវិជ្ជាជីវៈ។ ខ្ញុំចង់ឃើញប្អូនៗនិស្សិតផ្នែកសារព័ត៌មាន ចាប់អារម្មណ៍ធ្វើរឿងស៊ើបអង្កេតឲ្យបានច្រើន»៕

លោក លី ម៉េងហួរ ការីនិពន្ធ នៅសា្ថនីយទូរទស្សន៍ PNN

– ពីឆ្នាំ២០០០-២០០៣៖ ចូលបម្រើការងារនៅវិទ្យុជាតិ (FM.96)។ 

– ឆ្នាំ២០០៣-២០០៦៖ ចូលបម្រើការងារ នៅវិទ្យុសំឡេងប្រជាធិបតេយ្យ VOD ។

– ឆ្នាំ២០០៥៖ ធ្វើការងារក្រៅម៉ោង និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យវិទ្យុអូស្ត្រាលី SBS។

– ឆ្នាំ២០០៧-២០១៥៖ ចូលបម្រើការងារ នៅវិទ្យុបារាំងអន្តរជាតិ RFI។ 

– ឆ្នាំ២០១៥-បច្ចុប្បន្ន៖ ការីនិពន្ធ នៅសា្ថនីយទូរទស្សន៍ PNN ។

– ឆ្នាំ២០១៦-២០១៨៖ ធ្វើការក្រៅម៉ោង នៅវេបសាយដំណឹង «ខ្លីខ្លី» របស់ក្រុមហ៊ុនសប្បាយ, ធ្វើការក្រៅម៉ោងនៅវេបសាយដំណឹងទើបបើកថ្មី ឈ្មោះ «តោះអាន», ជាអ្នកសរសេរបទវិភាគនៅវេបសាយដំណឹង «Phnom Penh Reporter» និងធ្វើការក្រៅម៉ោងនៅកាសែតអនឡាយ Swift News ។ 

– ឆ្នាំ២០០០-២០០១៖ បានរៀននូវបណ្តុះបណ្តាលមូលដ្ឋានផ្នែកសារព័ត៌មាន នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) នៅក្រសួងព័ត៌មាន។ 

– ឆ្នាំ២០០៣៖ បញ្ចប់ថ្នាក់បរិញ្ញបត្រនៅសាកលវិទ្យាជាតិគ្រប់គ្រង ផ្នែកទេសចរណ៍។

– ឆ្នាំ២០០៥៖ បានចូលរួមវគ្គបណ្តុះបណ្តាលរបស់ស្ថានីយវិទ្យុមួយ ប្រទេសឥណ្ឌូនេស៊ី។

– ក្រោយមកទៀត លោក លី ម៉េងហួរ ក៏ទទួលបានវគ្គបណ្តុះបណ្តាលផ្នែករាយការណ៍ព័ត៌មាននានា នៅប្រទេសបារាំង ជប៉ុន និង ប្រទេសថៃ ជាដើម។ 

ជាភាពចៃដន្យមួយដែលលោក លី ម៉េងហួរ ចូលប្រឡូកការងារក្នុងវិស័យសារព័ត៌មាន បានក្នុងរយៈ ពេលជាង២០ឆ្នាំមកនេះ។ អំឡុងពេលឆ្នាំទីមួយនៃការសិក្សានៅសាកលវិទ្យាល័យនៅរាជធានីភ្នំពេញ តាមរយៈពេលមិត្តភក្តិរបស់ខ្លួន លោក លី ម៉េងហួរ បានទៅចូលលេងនៅវិទ្យុជាតិ(FM.96) ដែលមាន ទីតាំងនៅម្តុំស្ទឹងមានជ័យ។ បន្ទាប់ពីមានទំនាក់ទំនងល្អជាមួយអ្នកធ្វើការងារនៅវិទ្យុជាតិ ព្រមទាំងមាន ចំណងចំណូលចិត្តផ្នែកតែងនិពន្ធផងនោះ លោក បានស្នើសុំគេចូលបម្រើការងារជាបុគ្គលិកបណ្តែត នៅវិទ្យុជាតិ ដោយសរសេរអត្ថបទឬរឿង ដែលពាក់ព័ន្ធនឹងគោលនយោបាយអភិវឌ្ឍរបស់រដ្ឋាភិបាល និងរឿងសេដ្ឋកិច្ច នានា ជាដើម។ 

– ឆ្នាំ២០០០-២០០១៖ បានរៀននូវបណ្តុះបណ្តាលមូលដ្ឋានផ្នែកសារព័ត៌មាន នៅវិទ្យាស្ថានសារគមនាគមន៍កម្ពុជា(CCI) នៅក្រសួងព័ត៌មាន។ 

– ឆ្នាំ២០០៣៖ បញ្ចប់ថ្នាក់បរិញ្ញបត្រនៅសាកលវិទ្យាជាតិគ្រប់គ្រង ផ្នែកទេសចរណ៍។

– ឆ្នាំ២០០៥៖ បានចូលរួមវគ្គបណ្តុះបណ្តាលរបស់ស្ថានីយវិទ្យុមួយ ប្រទេសឥណ្ឌូនេស៊ី។

– ក្រោយមកទៀត លោក លី ម៉េងហួរ ក៏ទទួលបានវគ្គបណ្តុះបណ្តាលផ្នែករាយការណ៍ព័ត៌មាននានា នៅប្រទេសបារាំង ជប៉ុន និង ប្រទេសថៃ ជាដើម។ 

– ឆ្នាំ២០០៧-២០១៥៖ រឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែនរវាងប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ជាមួយអាជ្ញាធរប្រទេសវៀតណាម, ប្រភេទអត្ថបទបែបពិពណ៌នា ឬបទយកការណ៍ផ្សេងៗ។ 

ចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាល ការចូលរួមបណ្តុះបណ្តាលដល់អ្នកសារព័ត៌មាន តាមរយៈសិក្ខាសាលានានា គឺមិនដែលមានសម្រាប់ លោក លី ម៉េងហួរ ទេ។ ប៉ុន្តែលោក តែងតែចែក រំលែកបទពិសោធន៍ការងារដល់មិត្តភក្តិរួមអាជីព ជាពិសេសដល់អ្នកកាសែតដែលទើបចូលប្រឡូកការងារក្នុងវិស័យសារព័ត៌មាន បានច្រើននាក់ផងដែរ។ «ខ្ញុំបានបណ្តុះបណ្តាល និង ចែករំលែកនូវចំណេះ ជំនាញរបស់ខ្ញុំដល់អ្នកកាសែតដែលស្ថិតនៅក្រោម ការគ្រប់គ្រងខ្ញុំផ្ទាល់ ចាប់តាំងអំឡុងឆ្នាំ២០០៣ មកម្លេះ»។ 

អំឡុងឆ្នាំ២០០០ ការប្រមូលព័ត៌មានគឺមានភាពលំបាកច្រើនជាងសព្វថ្ងៃ ព្រោះតែមិនសូវមានមធ្យាបាយក្នុងការទទួលបានព័ត៌មាន។ បើតាមលោក លី ម៉េងហួរ ប្រភពពត៌មាននាអំឡុងឆ្នាំនោះ គឺពឹងផ្អែកច្រើនលើក្រសួងព័ត៌មាន និងចុះដល់ទីតាំងព្រឹត្តិការណ៍ផ្ទាល់ក្នុងប្រមូលព័ត៌មាន។ ប៉ុន្តែ បច្ចុប្បន្នដោយសារតែការវិវត្តនិងភាពជឿនលឿននៃបច្ចេកទេសវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឱ្យអ្នកសារព័ត៌មាននីមួយៗ មានមធ្យាបាយច្រើនក្នុងការស្វែងរកប្រភពនិងប្រមូលព័ត៌មានបានដោយភាពងាយស្រួលនិងរហ័ស តាមរយៈទូរសព្ទដៃ និងប្រព័ន្ធទំនាក់ទំនងសង្គមនានា ដើម្បីធ្វើសេចក្តីរាយការណ៍ ឬផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងការវិវត្តដ៏ល្អប្រសើរនៃវិស័យសារព័ត៌មាននៅកម្ពុជានាពេលបច្ចុប្បន្ន លោក លី ម៉េងហួរ ក៏ 

មើលឃើញពីការអនុវត្តដោយគ្មានវិជ្ជាជីវៈនិងក្រមសីលធម៌ របស់អ្នកសារព័ត៌មានមួយចំនួនដែល បានធ្វើសេចក្តីរាយការណ៍ ឬ Live តាមបណ្តាញសង្គមទំនាក់ទំនងហ្វេសប៊ុក ផងដែរ។ 

អាជីពជាអ្នកកាសែតជាង២០មកឆ្នាំនេះ បានចងចិត្ត លោក លី ម៉េងហួរ ឱ្យនៅតែមានឆន្ទៈ បន្តបំពេញ ការងារក្នុងវិស័យសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ។ បុរសដែលឆ្លងកាត់ការងារច្រើននៅវិទ្យុ កាសែត គេហទំព័រ និងចុងក្រោយនៅទូរទស្សន៍ បានអះអាង ថា ៖«ការងារក្នុងវិស័យសារព័ត៌មាន បានអភិវឌ្ឍចំណេះដឹងខ្ញុំឥតឈប់ឈរ និងបានធ្វើឱ្យខ្ញុំស្គាល់ ពិភពលោកបានច្រើនផងដែរ។

ចំណេះដឹងបានពីវិស័យសារព័ត៌មាន ដែលយើងកំពុងអនុវត្តសព្វថ្ងៃនេះ គឺជាផ្នែកមួយនៃការចូលរួម អភិវឌ្ឍសង្គមជាតិយើង តាមរយៈការរាយការណ៍ព័ត៌មាននានាដល់សាធារណជន»៕  

លោកផាក់ ស៊ាងលី អ្នកសារព័ត៌មានផ្នែកបរិស្ថាន និងសង្គម នៅភ្នំពេញប៉ុស្តិ៍

– ពីឆ្នាំ២០០៦-២០០៨   ៖ សរសេរព័ត៌មានបែបកម្សាន្ត សង្គម និងសេដ្ឋកិច្ច ក្រៅម៉ោងឱ្យទស្សនាវដ្តីប្រជាប្រិយ។

– ពីឆ្នាំ២០០៩ដល់ឆ្នាំ២០១៨ ៖ ជាអ្នកសារព័ត៌មាននៅកាសែតភ្នំពេញប៉ុស្តិ៍ ដោយផ្តោតលើការសរសេរអត្ថបទដែលពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន ជម្លោះដីធ្លី អំពើពុករលួយ និងបញ្ហាសិទ្ធិមនុស្សជាដើម ។

– ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ៖ ជាអនុប្រធានក្រុមអ្នកយកព័ត៌មាននៅកាសែតភ្នំពេញប៉ុស្តិ៍។

– ពីឆ្នាំ២០២១ ដល់ បច្ចុប្បន្ន ៖ ជាប្រធានក្រុមអ្នកយកព័ត៌មាននៅកាសែតភ្នំពេញប៉ុស្តិ៍។

កម្រិតវប្បធម៌/វគ្គបណ្តុះបណ្តាលសារព័ត៌មាន

– ពីឆ្នាំ២០០៥-២០០៩៖ សិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(អាហារូបករណ៍)។

– ពីឆ្នាំ២០១១-២០១២៖ សិក្សាថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មាន(MA in journalism) នៅសាកលវិទ្យាល័យ The Ateneo de Manila University នៅប្រទេសភីលីពីន(អាហារូបករណ៍)។

– ឆ្នាំ២០១៣ ៖ ទទួលបានការបណ្តុះបណ្តាលខ្លីផ្នែកសារព័ត៌មានបែបស៊ើបអង្កេត ពីអង្គការតម្លាភាពកម្ពុជា(TI Cambodia)។

– ឆ្នាំ២០១៨៖ ធ្វើទស្សនកិច្ចក្នុងការរាយការណ៍ព័ត៌មានពីអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត»នៅសហរដ្ឋអាមេរិក។

– ឆ្នាំ២០១៨៖ ទទួលបានការបណ្តុះបណ្តាលពី«សុវត្ថិភាពអនឡាញ»នៅប្រទេសមីយ៉ាន់ម៉ា។

ការងារក្នុងវិស័យសារព័ត៌មាន គឺជាចំណែកមួយយ៉ាងសំខាន់ដែលឱ្យមានដំណោះស្រាយជាវិជ្ជមានជូនដល់ សង្គមជាតិ។ ការងារក្នុងវិស័យនេះ ធ្វើឱ្យលោកផាក់ ស៊ាងលី បង្កើននូវចំណេះដឹងឥតឈប់ឈរ, ដឹងរឿងរ៉ាងនៅក្នុងសង្គមច្រើន, មានទំនាក់ទំនងជាមួយប្រជាសហគមន៍មូលដ្ឋាន និងផ្តល់ឱកាសឱ្យលោកបានទៅធ្វើទស្សនកិច្ច, ចូលរួមសន្និសីទ និងសិក្ខាសាលានៅក្រៅប្រទេសជាច្រើន។

– ឆ្នាំ២០១៧៖ ចែករំលែកបទពិសោធន៍ពីរបៀបសរសេរព័ត៌មានដល់មន្រី្តព័ត៌មានរបស់ព្រឹទ្ធសភា។

– ឆ្នាំ២០១៨៖ ចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាស្តីពី«ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជាព័ត៌មាន» ដែលរៀបចំដោយសារព័ត៌មានថ្មីៗ។

– ២០១៨-២០១៩៖ បើកវគ្គបណ្តុះបណ្តាលចំនួន២វគ្គដល់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ, ខេត្តកំពង់ចាម និងសហគមន៍មកពីបណ្តាខេត្តមួយចំនួនពីរបៀបចុះយកព័ត៌មានប្រកបដោយសុវត្ថិភាព(ពិសេសគឺព័ត៌មានស៊ើបអង្កេត និងរឿងក្តៅឬរសើប)។ អ្នកចូលរួមពី ៥០ទៅ៦០នាក់ក្នុង១វគ្គៗ។

– ឆ្នាំ២០២២៖ចែករំលែកបទពិសោធន៍ពីកាសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអាជីពជាអ្នកសារព័ត៌មាន។

– ឆ្នាំ២០១៣៖ ទទួលបានជ័យលាភីពានរង្វាន់លេខ១ពីអង្គការតម្លាភាពកម្ពុជា (TI Cambodia) ពីអត្ថបទប្រកួតប្រជែងពី«ការផ្លាស់ប្តូរដ៍មានសារៈសំខាន់»Excellence in Writing Competition on “Most Significant Change”។

– ឆ្នាំ២០១៤៖ ទទួលបាន “Honorable Mention”ពី Society of Publishers in ASIA (SOPA) for Editorial Excellence

– ឆ្នាំ២០១៥៖ ទទួលបានជ័យលាភីពានរង្វាន់លេខ១ពីអង្គការតម្លាភាពកម្ពុជា(TI Cambodia) ខាងផ្នែកសរសេរអត្ថបទរាយការណ៍អំពីអំពើពុករលួយ(ប្រធានបទ៖ស្ត្រីត្បាញកន្ត្រកបីនាក់លក់ដីយកលុយទៅសូកតុលាការឲ្យដោះលែងប្តី) ។

– ឆ្នាំ២០១៦៖ ទទួលបានជ័យលាភីពីមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ស្តីពីការធ្វើសេចក្តីរាយការណ៍ ដែលជួយលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន និងការទទួលព័ត៌មាន។

– ឆ្នាំ២០១៧៖ សរសេររឿងពីការរំលោភយកដីធ្លីអភិរក្សរបស់ប្រជាសហគមន៍នៅខេត្តកោះកុង រហូតដល់ធ្វើឱ្យមានការអន្តាគមន៍ ពីសម្តេច ហ៊ុន សែន ដើម្បីដកហូតដីនោះមកវិញ។ 

– ឆ្នាំ២០១៧៖ ចែករំលែកបទពិសោធន៍ពីរបៀបសរសេរព័ត៌មានដល់មន្រី្តព័ត៌មានរបស់ព្រឹទ្ធសភា។

– ឆ្នាំ២០១៨៖ ចែករំលែកបទពិសោធន៍ក្នុងសិក្ខាសាលាស្តីពី«ការប្រឆាំងព័ត៌មានក្លែងបន្លំសម្រាប់អ្នកសារព័ត៌មានកម្ពុជាព័ត៌មាន» ដែលរៀបចំដោយសារព័ត៌មានថ្មីៗ។

– ២០១៨-២០១៩៖ បើកវគ្គបណ្តុះបណ្តាលចំនួន២វគ្គដល់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ, ខេត្តកំពង់ចាម និងសហគមន៍មកពីបណ្តាខេត្តមួយចំនួនពីរបៀបចុះយកព័ត៌មានប្រកបដោយសុវត្ថិភាព(ពិសេសគឺព័ត៌មានស៊ើបអង្កេត និងរឿងក្តៅឬរសើប)។ អ្នកចូលរួមពី ៥០ទៅ៦០នាក់ក្នុង១វគ្គៗ។

– ឆ្នាំ២០២២៖ចែករំលែកបទពិសោធន៍ពីកាសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍(DMC)នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអាជីពជាអ្នកសារព័ត៌មាន។

លោកផាក ស៊ាងលី នៅតែបន្តអាជីពជាអ្នកសារព័ត៌មាននេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកតែងតែបានឆ្លៀតពេលសរសេរអត្ថបទនិងចែករំលែកបទពិសោធន៍ការងារដល់អ្នកជំនាន់ក្រោយ ដើម្បីចូលរួមអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ សម្រាប់លោក ស៊ាងលី ការងារផ្នែកសារព័ត៌មាន គឺទាមទារឲ្យមានការទទួលខុសត្រូវខ្ពស់ មានភាពប្រុងប្រយ័ត្ននិងត្រូវយកចិត្តទុកដាក់លើការងារដោយមានភាពអំណត់ខ្លាំងណាស់។ លោកបានបញ្ជាក់ថា ៖«បើយើងធ្វេសប្រហែស នោះវានឹងអាចឱ្យមានបញ្ហាដល់សង្គមវិញ»៕ 

លោក ម៉ៅ សំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN និងជាតំណាងបណ្តាញអ្នកសារព័ត៌មាន ផ្នែកទឹក និងអនាម័យកម្ពុជា

-ពីឆ្នាំ២០១៤-២០១៧៖ អ្នកសារព័ត៌មានប្រចាំមជ្ឈមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដោយផ្តើមចេញពីការងារស្ម័គ្រចិត្ត ដោយធ្វើព័ត៌មានទាក់ទងនឹងស្ត្រីក្នុងសង្គម និងជាពិធីករព័ត៌មាន។

-ពីឆ្នាំ២០១៨-បច្ចុប្បន្ន៖ អ្នករាយការណ៍ព័ត៌មានទូរទស្សន៍ PNN និងជាសមាជិកក្រុមការងារកម្មវិធីបេសកកម្មប្រចាំសប្តាហ៍ (Mission of the Week) ដែលផលិតវីដេអូឯកសារជាច្រើនដែលផ្តល់ព័ត៌មាន និងចំណេះដឹងទៅកាន់សាធារណជន។

-ចូលរួមសរសេរអត្ថបទព័ត៌មានស្រាវជ្រាវតាមបណ្តាអង្គការនានាក្នុងនោះមានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ជាដើម។

-ឆ្នាំ២០១១ ៖ បរិញ្ញាបត្រអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

-ឆ្នាំ២០១៤ ៖ ចប់វគ្គបណ្តុះបណ្តាលវិស័យសារព័ត៌មាននៅវិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ (EDI) 

– បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើនអំពីរបៀបផលិតមាតិកាព័ត៌មាន វីដេអូព័ត៌មាន និងព័ត៌មានបែបឌីជីថល។

ស្រឡាញ់ការងារសំណេរស្រាវជ្រាវ ចូលចិត្តសរសេរអត្ថបទសម្រាប់កម្មវិធីប្រកួតប្រជែងផ្សេងៗ ហើយមើលឃើញពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងការនាំសារសង្គម និងការជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់មហាជន។ លោកចូលចិត្តសរសេរអត្ថបទបែបសង្គម កសិកម្ម និងអត្ថបទស៊ើបអង្កេតដែលនាំឲ្យមានការកែទម្រង់។

-ក្រៅពីការងារប្រចាំថ្ងៃ លោក ម៉ៅ សំណាង ចូលរួមក្នុងសកម្មភាពបណ្តុះបណ្តាលយុវជនកម្ពុជាអំពីរបៀបផលិតព័ត៌មានរបស់អង្គការប្រើប្រាស់ទឹកប្រកបដោយចីរភាព (CSW) ដើម្បីបង្កើនសមត្ថភាពយុវជនឲ្យយល់ដឹងពីវិស័យសារព័ត៌មាន និងទាញយកផលប្រយោជន៍ពីសារព័ត៌មាន។

-ចូលរួមចែករំលែកបទពិសោធន៍ផ្សេងៗ ទាក់ទងនឹងការងារសារព័ត៌មាន។

-លោក ម៉ៅ សំណាង ទទួលបានជ័យលាភីផ្នែកសំណេរតាំងពីមិនទាន់ប្រឡូកក្នុងអាជីពសារព័ត៌មានមកម្ល៉េះ ហើយមកដល់ពេលនេះ លោកទទួលបានពានរង្វាន់ និងជាប់ជ័យលាភីផ្នែកសារព័ត៌មានដល់ទៅជាង១០ឯណោះ។ 

-នៅឆ្នាំ២០១១ ជាប់ជ័យលាភីដំបូងក្នុងកម្មវិធីបុរសល្អលើអត្ថបទស្តីពីតួនាទីបុរសក្នុងការលើកកម្ពស់ស្នាមញញឹម និងសុភមង្គលរបស់ស្ត្រីនៅក្នុងគ្រួសារ។ បន្ទាប់មក ទទួលជ័យលាភីយុវជនឆ្នើមសម្រាប់អត្ថបទ «បញ្ចប់វប្បធម៌លាបពណ៌នៅកម្ពុជា» និង «បញ្ចប់ភាពភ័យខ្លាចរបស់យុវជន»។

-ឆ្នាំ២០១៤ ទទួលបានជ័យលាភី និងរង្វាន់សំណេរអត្ថបទ «តួនាទីយុវជនក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ» និង «ទំនួលខុសត្រូវក្លែងក្លាយរបស់ឧស្សាហកម្មថ្នាំជក់»។

-ឆ្នាំ២០១៧ ទទួលបានពានរង្វាន់ជាអ្នកសារព័ត៌មានឆ្នើមចំនួនពីរ ហើយមានឱកាសទៅបំពេញទស្សនកិច្ចសិក្សានៅក្រៅប្រទេស។

-ឆ្នាំ២០២០៖ ក្រុមការងារបេសកកម្មប្រចាំសប្តាហ៍របស់លោក ទទួលបានពានរង្វាន់ «BRNA, The Outstanding Story on Combating COVID-19» ពីស្ថាប័នផ្សព្វផ្សាយចិន ហើយលោកបានទទួលរង្វាន់បន្ថែមលើអត្ថបទស្តីពីការចូលរួមការផ្សព្វផ្សាយព័ត៌មាន COVID-19 ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា។

ផ្តើមពីការងារស្ម័គ្រចិត្ត លោក ម៉ៅ សំណាង កាន់តែស្រឡាញ់អាជីពសារព័ត៌មាន ជាពិសេសកម្លាំងចិត្តក្រោយទទួលបានជ័យលាភីជាបន្តបន្ទាប់។ លោកបានលើកឡើងថា៖ «សារព័ត៌មានជំនាន់ខ្ញុំ មានឱកាសរៀនសូត្រ និងអភិវឌ្ឍខ្លួនច្រើនណាស់ ដោយមានទាំងបច្ចេកវិទ្យាឌីជីថល និងមធ្យោបាយទំនាក់ទំនងកាន់តែងាយស្រួល ហើយអាចរៀនសូត្រ និងពិភាក្សាគ្នាបានទូលំទូលាយក្នុងវិស័យសារព័ត៌មាន»។

លោក ម៉ៅ សំណាង មិនមានគម្រោងបោះបង់អាជីពនេះឡើយ ដោយលោកបានគូសបញ្ជាក់ថា៖ «បើគ្មានលោកគ្រូ អ្នកគ្រូ រៀមច្បងអ្នកសារព័ត៌មានជំនាន់មុន ក៏ខ្ញុំគ្មានថ្ងៃនេះដែរ… ខ្ញុំខំប្រឹងប្រែងបន្តដើម្បីប្រជាជនខ្ញុំ»។

នៅក្នុងអាជីពនេះ លោកចង់ឃើញអ្នកសារព័ត៌មានកម្ពុជាមានគំនិតច្នៃប្រឌិតលើមាតិកាព័ត៌មាន និងចូលរួមប្រជែងស្មើដៃគ្នាក្នុងចំណោមអ្នកសារព័ត៌មានដទៃទៀតនៅទូទាំងពិភពលោក៕

អ្នកស្រី ញឹក ស្រីលក្ខ័ និពន្ធនាយកសារព័ត៌មានថ្មីៗ២៥ ដែលជាផ្នែកមួយរបស់សារព័ត៌មាន ថ្មីៗ

-ចាប់ពីឆ្នាំ២០១៦ មក ទទួលបានឱកាសចូលធ្វើជាអ្នកព័ត៌មានហាត់ការនៅសារព័ត៌មានថ្មីៗ ខណៈកញ្ញាបន្តសិក្សានៅមហាវិទ្យាល័យនៅឡើយ។

-ចាប់ពីឆ្នាំ២០២០មក ស្រីល័ក្ខ ក្លាយជានិពន្ធនាយក ThmeyThmey25 ដែលជាសារព័ត៌មានផ្តោត លើការផ្សព្វផ្សាយព័ត៌មានទេសចរណ៍ កសិកម្ម និងផលិតផលនៅតាមបណ្តា។ ជាគម្រោងដែលឧបត្ថម្ភដោយអង្គការ UNDP ដោយស្រីល័ក្ខផ្ទាល់ ជាគម្រោងដែលជាប់ជ័យលាភី។

-ឆ្នាំ២០១៩៖ បរិញ្ញាបត្រផ្នែកសិល្បៈនិងការសិក្សាពីសារព័ត៌មាន នៅសាកលវិទ្យាល័យកម្ពុជា។

-ឆ្លងកាត់វគ្គបណ្តុះបណ្តាលបន្ថែមផ្នែកសារព័ត៌មាន រយៈពេលខ្លីពីក្លឹបអ្នកកាសែតកម្ពុជា និងស្ថាប័ន ផ្សេងទៀត រួមទាំងពីថ្នាក់ដឹកនាំសារព័ត៌មានថ្មីៗផងដែរ។ 

-ធ្លាប់បានទៅទស្សនកិច្ចសិក្សាផ្នែកសារព័ត៌មានរយៈពេលខ្លីនៅប្រទេសឡាវ ថៃ និងចិន។

ដោយសារក្តីស្រឡាញ់ ចំណង់ចំណូលចិត្ត និងមានទេពកោសល្យពីធម្មជាតិ។ កាលពីក្មេងចូលចិត្តធ្វើកាយវិការត្រាប់តាមអ្នកសារព័ត៌មាន។

-ចាប់ពីឆ្នាំ២០២០កន្លងមក ញឹក ស្រីល័ក្ខ តែងតែចែករំលែកបទពិសោធន៍ផ្នែកសារព័ត៌មានដល់សិស្សប្អូននៅសាកលវិទ្យាល័យកម្ពុជា រួមទាំងធ្វើជាអ្នកសម្របសម្រួល និងជាគ្រូបង្គោលសម្រាប់វគ្គបណ្តុះបណ្តាលរយៈពេលខ្លី ដែលរៀបចំដោយសារព័ត៌មានថ្មីៗ ក្រោមគម្រោងឧបតម្ថរបស់ភ្នាក់ងារអភិវឌ្ឍព័ត៌មានបារាំង (CFI)។

-បច្ចុប្បន្នបន្តបង្ហាត់បង្រៀន ដល់អ្នកកំពុងហាត់ការ និងបុគ្គលិកថ្មីដែលបម្រើការនៅ ThmeyThmey25។

-មិនធ្លាប់បានទទួលស្នាដៃកិត្តិយសជាលក្ខណៈឯកជនឡើយ។ ប៉ុន្តែមានចំណែកយ៉ាងសំខាន់ ធ្វើឱ្យ អង្គភាពល្បីឈ្មោះ និងមានការចាប់អារម្មណ៍ខ្លាំង ពីមហាជនពាក់ព័ន្ធទៅនឹងការសួរសំណួរទៅ កាន់ នាយករដ្ឋមន្ត្រីនៅកម្ពុជា លើបញ្ហាកូវីដ-១៩ ក្នុងឆ្នាំ២០២០។ 

-អត្ថបទកសិម្មមួយចំនួន បានធ្វើឱ្យមានការកែប្រែដល់មន្ត្រីរាជរដ្ឋាភិបាល ដូចជា៖ មន្ត្រីកសិកម្មគួរ តែ មានសកម្មភាព ចុះទៅដល់ទីតាំងផ្ទះប្រជាពលរដ្ឋ។

-រាល់ពេលចុះបេសកកម្មយកព័ត៌មានតាមបណ្តាខេត្ត ស្រីល័ក្ខ តែងតែអធិប្បាយ និងសម្ភាស ដោយ មានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថាប័ន ហើយទទួលបានអ្នកមើលច្រើនផងដែរ។

ការចូលរួមបម្រើផ្នែកសារព័ត៌មានពិតជាមានភាពហត់នឿយ ប៉ុន្តែវាជាឱកាសដែលអាចទទួល បាន ចំណេះដឹងច្រើន ដែលមានន័យថា រឿងរ៉ាវទាំងអស់គឺអ្នកកាសែតអាចដឹងមុន។ 

ញឹក ស្រីល័ក្ខ បានបញ្ជាក់ថា៖« ត្បិតប្រាក់ខែជាផ្នែកសំខាន់មួយនៃការងារនេះ ប៉ុន្តែពេលយើងដើរចុះ ទៅយកព័ត៌មាន គឺយើងអាចមានឱកាសទៅសិក្សានៅខាងក្រៅទៀត ដូច្នេះអ្វីដែលយើងទទួលបាន គឺ សំខាន់ជាងប្រាក់ខែទៅទៀត។ ពិតណាស់យើងត្រូវការមានចំណូលសមរម្យ ប៉ុន្តែយើងគិតថាធ្វើការងារ ដើម្បីតែប្រាក់ខែនោះ គឺយើងមិនអាចតស៊ូមកដល់ប៉ុណ្ណឹងទេ»។ 

ដោយសារអ្នកស្រីសរសេររឿងពាក់ព័ន្ធនឹង យុវជន កសិកម្ម និងទេសចរណ៍ ដូច្នេះកញ្ញាមិនធ្លាប់បាន ទទួលការគំរាមកំហែង ឬជួបបញ្ហាប្រឈមខ្ពស់ក្នុងអាជីពរបស់ខ្លួនឡើយ។ ស្រីល័ក្ខ បានលើកឡើង ថា៖«ប៉ុន្តែអ្វីដែលជាការព្រួយបារម្ភ គឺបញ្ហាចុះទៅបំពេញការងារ នៅតាមបណ្តាខេត្ត ដែលត្រូវឃ្លាត ឆ្ងាយពីគ្រួសារ”។ 

ស្រីល័ក្ខ យល់ឃើញ អ្នកកាសែតសម័យមុន មិនមែនស្រួលដូចឥឡូវនេះទេ។ ដោយសារបច្ចេកវិទ្យា កាន់តែទំនើប អ្នកកាសែតបច្ចុប្បន្ន ចង់ផ្សាយពីអ្វី គឺផ្សាយបានភ្លាមៗ ប៉ុន្តែរៀមច្បងសម័យមុនមិនអាច ធ្វើបានបែបនេះឡើយ។ ស្រីល័ក្ខ ស្រឡាញ់ពេញចិត្តបរិយាកាសការងាររបស់អ្នកកាសែត នាពេល បច្ចុប្បន្ន៕

លោក វ៉ាន់ សារាយ អគ្គនាយករងទទួលបន្ទុកការផ្សាយនៅទូរទស្សន៍ Fresh News

– ឆ្នាំ២០០៦៖ អ្នកបច្ចេកទេសផ្នែកសារព័ត៌មាន នៅទស្សនាវដ្តីពេញនិយម។

– ពីឆ្នាំ២០០៧-២០០៨៖ ជាអ្នកបច្ចេកទេសផ្នែកសារព័ត៌មាន នៅទស្សនាវដ្តីសោភ័ណ្ឌ។ 

– ពីឆ្នាំ២០០៩-២០១៥៖ ជាអ្នកយកព័ត៌មាននៅមជ្ឈមណ្ឌលដើមអម្ពិល។

– ឆ្នាំ២០១៥-បច្ចុប្បន្ន៖ ចូលបម្រើការងារនៅអង្គការ Fresh News។

ចាប់តាំងពីឆ្នាំ២០១៣មក លោក វ៉ាន់ សារាយ បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើនលើជំនាញសារព័ត៌មាន ដោយមានគ្រូឧទ្ទសមកពីក្លិបអ្នកកាសែតកម្ពុជា វិទ្យុបារាំងអន្តរជាតិ សារព័ត៌មានថ្មីៗ ទូរទស្សន៍ PNN និងទីភ្នាក់ងារក្យូដូ។ ជំនាញដែលបានសិក្សារួមមាន វគ្គបណ្តុះបណ្តាលខ្លីៗផ្នែកសរសេរ និងរាយការណ៍ព័ត៌មាន បទវិភាគស៊ីជម្រៅ និងព័ត៌មានស៊ើបអង្កេត។ 

៧ឆ្នាំ ក្រោយកាន់តួនាទីជាអ្នកបច្ចេកទេស ផ្នែកកាត់ត រៀបចំប្លង់ និងជាអ្នកផ្សាយអត្ថបទ លោក សារាយ បានដក់ចិត្តស្រឡាញ់អាជីពជាអ្នកសារព័ត៌មាន។ លោកបានអះអាងថា៖ «ដោយសារខ្ញុំ ធ្វើការងារជាអ្នកបច្ចេកទេសនៅវិស័យនេះយូរៗទៅ យើងក៏មនោសញ្ចេតនា ជាមួយព័ត៌មានហ្នឹងកាន់តែច្រើន, កាន់តែខ្លាំង ហើយក៏បានបណ្តុះគំនិតយើងឱ្យចង់ប្តូរពីអ្នកបច្ចេកទេស មកប្រឡូកជាអាជីពអ្នកដើរយកព័ត៌មានវិញ»។  

ការមើលឃើញឱកាសទទួលបានចំណេះដឹងនានានៅខាងក្រៅ រួមទាំងឱកាសជួបអ្នកធំ ជួបអ្នកនយោបាយ ជួបថ្នាក់ដឹកនាំតាមស្ថាប័ន ក្រសួង និងជាតិ ក៏ជាកត្តាចម្បងមួយនៃការសម្រេចចិត្តរបស់លោក វ៉ាន់ សារាយ ចូលប្រឡូកក្នុងវិស័យសារព័ត៌មាននេះ ផងដែរ។ 

បច្ចុប្បន្នលោកជានិពន្ធនាយករងសារព័ត៌មាន Fresh News ហើយបន្តការងារអ្នករាយការណ៍ព័ត៌មានផ្នែកនយោបាយ និងសរសេរអត្ថបទ ប្រភេទជាទស្សនៈនយោបាយ-សង្គម។ 

លោក វ៉ាន់ សារាយ តែងតែចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាលក្នុងវិស័យសារព័ត៌មាននេះ បានត្រឹមដល់តែបុគ្គលថ្មីដែលទើបចូលធ្វើចូលធ្វើការនៅអង្គភាព Fresh News។

– អត្ថបទប្រភេទទស្សនៈ «២៣តុលា ស្មារតីផ្សះផ្សាជាតិរវាងខ្មែរ និងខ្មែរ ឈានទៅបញ្ចប់សង្គ្រាម»។

– ជីវិតអ្នកធាក់ស៊ីក្លូពេលរាត្រី។

– ផ្លូវជាតិលេខ៥៥ បត់បែនជ្រែកជួរភ្នំក្រវាញដ៏ស្រស់ស្អាត ផ្តល់ពន្លឺជីវិតដល់ពលរដ្ឋជាយដែនខ្មែរ-ថៃ។

– វត្តមានស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ក្រោមចំណងមិត្តភាពកម្ពុជា-ចិន។

ចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាល 

លោក វ៉ាន់ សារាយ តែងតែចែករំលែកបទពិសោធន៍ការងារ និងបណ្តុះបណ្តាលក្នុងវិស័យសារព័ត៌មាននេះ បានត្រឹមដល់តែបុគ្គលថ្មីដែលទើបចូលធ្វើចូលធ្វើការនៅអង្គភាព Fresh News។

ការរីកចម្រើននូវបច្ចេកវិទ្យាបានជួយសម្រួលការងារយ៉ាងច្រើនក្នុងវិស័យសារព័ត៌មាន ហើយការទទួលព័ត៌មាន និងការផ្សព្វផ្សាយព័ត៌មានទៅសាធារណជនក្នុងនិងក្រៅប្រទេសកាន់តែឆាប់រហ័សត្រឹមត្រូវ។ កិច្ចការងារសម្រាប់អ្នកសារព័ត៌មានបច្ចុប្បន្ន មានភាពល្អប្រសើរ និងងាយស្រួលច្រើន ព្រោះតែមានបច្ចេកវិទ្យានានា។ ផ្ទុយពីអ្នកប្រឡូកការងារនេះ នៅក្នុងឆ្នាំ១៩៦០, ១៩៧០, ១៩៨០ ជាដើម ដែលគ្មានសូម្បីតែទូរសព្ទ សម្រាប់ទាក់ទងប្រភព។ 

សម្រាប់លោក វ៉ាន់ សារាយ ការចូលបំពេញការងារជាអ្នកកាសែតក្នុងសម័យបច្ចុប្បន្ន គឺជាជម្រើសល្អប្រសើរបំផុត ព្រោះអ្នកសារព័ត៌មានម្នាក់ៗត្រូវទាមទារយ៉ាងចំបាច់អភិវឌ្ឍខ្លួនរហូត ទៅតាមភាពរីកចម្រើនរបស់សង្គម ប្រទេសជាតិ និងពិភពលោក នៃបច្ចេកវិទ្យាទំនើប។  

ថ្វីត្បិតលោក វ៉ាន់ សារាយ មិនបានឆ្លងកាត់ការងារក្នុងវិស័យសារព័ត៌មាននៅក្នុងសម័យកាលមុន ឬជាច្រើនទសវត្សរ៍កន្លងមក ពោលនៅក្នុងទសវត្សរ៍ឆ្នាំ៧០,៨០,៩០…ក៏ពិតមែន ប៉ុន្តែលោកវាយតម្លៃថា ការទទួលបានព័ត៌មាន និងការផ្សព្វផ្សាយរបស់អង្គភាពនីមួយៗទៅសាធារណជននៅក្នុងសម័យកាលនោះ គឺនៅមានកម្រិត។ សូម្បី តែធនធានមនុស្សក៏នៅមានកម្រិត ដែលផ្ទុយពីវិស័យសារព័ត៌មានក្នុងសម័យកាលទំនើបនេះ មានភាពសម្បូរបែប មានភាពប្រកួតប្រជែងគ្នាខ្លាំង ទាំងជំនាញអ្នកកាសែតម្នាក់ៗ, ទាំងការផលិតរឿងឬអត្ថបទ និងទាំងការផ្សព្វផ្សាយអត្ថបទទៅសាធារណជនជាដើម ដោយធ្វើឡើងស្របតាមក្រមសីលធម៌ និងវិជ្ជាជីវៈនៃអាជីពអ្នកសារព័ត៌មាន៕

awardees introduction videos

លោក ព្រហ្មសាយ

កិច្ចសម្ហាសន៍ លោក ព្រហ្ម សាយ

លោក ជេត សន

កិច្ចសម្ហាសន៍ លោក ជេត សន

លោក ទាវ សារៈមុនី

កិច្ចសម្ហាសន៍ លោក ទាវ សារៈមុនី

លោកស្រី ជា ស៊ុនដាណែត

កិច្ចសម្ហាសន៍ លោកស្រី ជា ស៊ុនដាណែត

លោក ពេជ្យ ប៊ុនរ៉ា

កិច្ចសម្ហាសន៍ លោក ពេជ្យ ប៊ុនរ៉ា

លោក ជុន សុផល

កិច្ចសម្ហាសន៍ លោក ជុន សុផល

លោក សយ សុភាព

កិច្ចសម្ហាសន៍ លោក សយ សុភាព

លោក មឿន ឈានណារិទ្

កិច្ចសម្ហាសន៍ លោក មឿន ឈានណារិទ្

លោក ម៉ៃ ទិត្យថារ៉ា

កិច្ចសម្ហាសន៍ លោក ម៉ៃ ទិត្យថារ៉ា

លោក លី ម៉េងហួរ

កិច្ចសម្ហាសន៍ លោក លី ម៉េងហួរ

លោក ផាក់ ស៊ាងលី

កិច្ចសម្ហាសន៍ លោក ផាក់ ស៊ាងលី

លោក មិន ម៉ៅ សំណាង

កិច្ចសម្ហាសន៍ លោក មិន ម៉ៅ សំណាង

អ្នកស្រី ញឹក ស្រីល័ក្ខ

កិច្ចសម្ហាសន៍ អ្នកស្រី ញឹក ស្រីល័ក្ខ

លោក វ៉ាន់ សារាយ

កិច្ចសម្ហាសន៍ លោក វ៉ាន់ សារាយ