our committees.

ឯកឧត្តម ផុស សុវណ្ណ ត្រូវបានជ្រើសរើសជាប្រធាននៃគណកម្មការវាយតម្លៃស្តីពី “ពានរង្វាន់ លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០” ។ លោកធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅប្រទេសកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលអ្នកសារព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំ Media Center សម្រាប់ព្រឹត្តិការណ៍ ធំៗដូចជា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ CLV, CLMV, World Economic Forum , ASIA Media Summit និងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀត ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នលោកគឺជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។

លោកបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជាវិញ តាមរយៈចូលរួមជាសមាជិក ក្រុមការងាររៀបចំផែនទីបង្ហាញទិស សម្រាប់ ប្តូរប្រព័ន្ធទូរទស្សន៍អាណាឡូក ទៅឌីជីថល ជាសមាជិកគណៈកម្មការ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៤ (AMRI) ឆ្នាំ២០១៨ នៅប្រទេសសិង្ហបូរី និងបានចូលរួម ពិនិត្យផ្តល់យោបល់​​លើ​សេចក្តីប្រកាសរួមរបស់ AMRI ស្តីពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតផងដែរ។

លោក គី សុលីម បច្ចុប្បន្នជា ចាងហ្វាង និងជាស្ថាបនិក សារព័ត៍មានថ្មីៗ (Thmey Thmey News)។ លោក គី សុខលីម ក្រោយបានបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកអក្សរសាស្រ្តភាសាបារាំង និងផ្នែក សារព័ត៍មាននៅឆ្នាំ១៩៩៧ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញលោកបានចាប់ផ្តើមអាជីពជាអ្នកសារព័ត៍មាននៅឆ្នាំ១៩៩៨ រហូតមកដល់ពេលនេះ។

នៅក្នុងចន្លោះឆ្នាំ១៩៩២-២០២២ លោក​ គី សុខលីម បានចូលរួមសរសេរសៀវភៅមួយចំនួនដូចជា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ឥស្សរជនអមតៈ អ្នកថែអង្គរ ។ល។ លោកបានចូលរួមបណ្តុះបណ្តាលជំនាញសារព័ត៌មាន និងទទួលបានបទពិសោធន៍ ការងារក្នុងក្រុមហ៊ុនសារព័ត៌មានភាសាខ្មែរ បារាំង និងអង់គ្លេស។ បច្ចុប្បន្នលោក គី សុខលីម គឺជាសហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិក Thmeythmey.com ជាភាសាខ្មែរ និង Cambodianess.com ជាភាសាអង់គ្លេស។

លោក​ ងួន ច័ន្ទមុនី​ បច្ចុប្បន្ន ជាអគ្គនាយករង និង ស្ថាបនិកអង្គភាពព័ត៌មាន ​Fresh​ News ។​គិតមកដល់សព្វថ្ងៃនេះលោក​ ងួន ច័ន្ទមុនី​​ មានអាជីពជាអ្នកសារព័ត៌មានមានរយៈពេល ២៧ឆ្នាំ។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅចុងទសវត្សរ៍ទី៨០ លោក បានចំណាយពេល៥ឆ្នាំក្នុងការអានកាសែត និងទស្សនាវដ្តីជាប្រចាំ មុននឹងសម្រេចចិត្តដាក់ពាក្យចូលធ្វើការងារជាអ្នកព័ត៌មាន។

 

លោកបានឆ្លងកាត់អាជីពជាអ្នកសារព័ត៌មាន គ្រប់សណ្ឋាន​​ ជាពិសេសអ្នកយកព័ត៌មានផ្នែកព្រហ្មទណ្ឌ និងសន្តិសុខសង្គម​ រហូតក្លាយជាអ្នកសារព័ត៌មានដែលរាយការណ៍ នូវព្រឹត្តិការណ៍ធំៗ។ ក្នុងរយៈពេល២៧ឆ្នាំកន្លងទៅនេះ លោកបានបម្រើការដល់អង្គភាពសារព័ត៌មានល្បីឈ្មោះជាច្រើនដូចជា កាសែតចក្រវាឡ កាសែតបុរីថ្មី កាសែតដើមអម្ពិល។

លោក លាង ដឺលុច បច្ចុប្បន្នជានាយកប្រតិបត្តិក្លឹបអ្នកការសែតកម្ពុជា។លោក លាង ដឺលុច កើតនៅឆ្នាំ ១៩៨០ ជាអ្នកមកពីខេត្តកំពង់ចាម ។ គាត់បានចាប់ផ្តើម​អាជីព ជាអ្នកសារព័ត៌មាន នៅក្នុងឆ្នាំ ២០០០ បន្ទាប់ពីបានបញ្ចប់ថ្នាក់ បរិញ្ញាបត្រផ្នែកអក្សរសាស្ត្របារាំង និងសញ្ញាបត្រផ្នែកសារព័ត៌មាន ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ( RUPP) ។  នៅមុនពេល លោកឡើងកាន់តំណែងបច្ចុប្បន្ន ជានាយកប្រតិបត្តិនៃសារព័ត៌មានអនឡាញដ៏ល្បី Thmey Thmey News  (www.thmeythmey.com) ។ 

លោក ក៏ជាស្ថាបនិក និង ធ្លាប់បានធ្វើការនៅប្រព័ន្ធផ្សព្វផ្សាយល្បីៗមួយចំនួនដូចជា៖ ការសែតភាសាបារាំង (Cambodge soir 2000 -២០០៩) , វិទ្យុបារាំងអន្តរជាតិ (២០០២-២០១៣) និងរស្មីកម្ពុជា (២០០៩-២០១១)។
អំឡុងពេល ប្រកបអាជីពជាអ្នកសារព័ត៌មាន លោក លាង ដឺលុច ក៏ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលអ្នកកាសែត វ័យក្មេងជំនាន់ក្រោយ។ លោក លាង ដឺលុច ក៏ជាបុគ្គលឆ្នើមមួយរូបផងដែរ ដោយលោកធ្លាប់ បានឈ្នះពាន្វរង្វាន់ ក្នុង ការប្រលងសរសេរជាច្រើនដែលរៀបចំដោយស្ថានទូត និងអង្គការក្រៅរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា និង ព្រឹត្តិការណ៍អន្តរជាតិជាច្រើននៅបរទេស។

លោកជំទាវ ឆន ណាវី​​​ ​​​​​លោកជំទាវ​ បានបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ ហើយបាន បញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាល សាធារណៈ និងធ្លាប់បម្រើការងារ ជាជំនួយការ ផ្នែករដ្ឋបាលនៅក្រុមហ៊ុនមេធាវី ក្នុងអំឡុង ពេលសិក្សា និងមុនពេលចូលបម្រើការងារនៅ ក្រសួងព័ត៌មាន។

នៅឆ្នាំ២០១៣ លោកជំទាវ បានប្រឡងជាប់ជាមន្ត្រីរាជការនៅក្រសួង ព័ត៌មាន និងត្រូវបានចាត់តាំងឱ្យធ្វើជាជំនួយការរបស់អគ្គនាយក នៃអគ្គ នាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្រសួងព័ត៌មាន។ បច្ចុប្បន្ន លោក ជំទាវ ជាទីប្រឹក្សាក្រសួង និងជាអគ្គនាយិការងនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។ លោកជំទាវ ធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលាជា ច្រើនស្តីពីប្រព័ន្ធផ្សព្វផ្សាយ ជាពិសេសទាក់ទងនឹងបញ្ហាប្រព័ន្ធផ្សព្វផ្សាយ បែបថ្មី (ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត) និងធ្លាប់ធ្វើជាវាគ្មិនក្រោម ប្រធានបទ “ព័ត៌មានមិនពិត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី” ក្នុងកិច្ចប្រជុំកំពូល ASIA MEDIA SUMMIT លើកទី១៦ ឆ្នាំ២០១៩ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក ព្រំ សិលា ក្រោយបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្រផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និង ផ្នែកសារព័ត៌មានពីសកលវិទ្យាល័យភ្នំពេញនៅឆ្នាំ២០១០ លោក បានចាប់ផ្តើមអាជីពជាអ្នកផលិតកម្មវិធីទូរទស្សន៍កម្មវិធីយុវជនឆ្នើម និង កម្មវិធីជជែកទាក់ទងនិងសង្គមនយោបាយ (អ្នកបន្តវេន) លោកធ្លាប់ជាអ្នកសរសេរព័ត៌មានឱ្យកាសែតបរទេស Phnom Penh Post  និងកាសែតក្នុងស្រុកមួយចំនួន។

នៅឆ្នាំ ២០១៤ លោកបានបញ្ចប់ការសិក្សាអនុបណ្ឌិតនៅប្រទេសភីលីពីន ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនង លោកបានត្រលប់មកធ្វើការផ្នែកមន្រ្តីទំនាក់ទំនងនៃអង្គការអន្តរជាតិមួយរយៈពេល២ឆ្នាំ។ ក្នុងឆ្នាំ២០១៦លោកបានប្រលូកក្នុងវិស័យភាពយន្ត ហើយបានត្រូវជ្រើសតាំងជាប្រធានសមាគមភាពយន្តកម្ពុជារយៈពេល១ឆ្នាំ។ ក្នុងឆ្នាំ ២០១៧ លោកក៏បានបំរើការដល់អង្គភាព CBS ជាប្រធានផ្នែកមាតិកាដែលទទួលបន្ទុកជាចាត់ចែងមាតិការបស់ វិបសាយ  Mytvplus និងមាតិកាឌីជីថលផ្សេងៗទៀត។ បច្ចុប្បន្នលោក ព្រំ សិលា គឺជានាយកមាតិកាភាសាខ្មែរ និងជានិពន្ធនាយក របស់សារព័ត៌មាន TNAOT ។

ជាមួយនឹងថ្នាក់បរិញ្ញាបត្រពីរជំនាញ លើមុខជំនាញ វិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្ម ព្រមទាំងបរិញ្ញាបត្រជំនាញអប់រំជាភាសាអង់គ្លេស។ គាត់ក៏ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងធុរកិច្ចតាំងពីឆ្នាំ 2013។ នៅពេលនោះ បច្ចេកវិទ្យាឌីជីថលប្រហែលជាកំពុងរីកដុះដាលនៅក្នុងពិភពលោក ប៉ុន្តែនៅក្នុងប្រទេសកម្ពុជាអាចនឹងទើបតែចាប់ផ្តើមប៉ុណ្ណោះ។

ដូចនេះគាត់បានចាប់ផ្ដើមរៀបចំខ្លួន និង បម្រើការងារនៅក្នុងក្រុមហ៊ុនធុរកិច្ច ជប៉ុនមួយ ដើម្បីពង្រឹងសមត្ថភាព និង ស្របយក បទពិសោធន៍សម្រាប់ខ្លួនឯងចាប់ពីក្នុងឆ្នាំ 2011។ លោកបានដឹកនាំ និងគ្រប់គ្រងក្រុមការងារដើម្បីគាំទ្រ និងបម្រើវិនិយោគិនជាមួយនឹងសេវាកម្មរបស់ក្រុមហ៊ុន ទៅលើការស្រាវជ្រាវទីផ្សារ និងការរៀបចំផែនទាំងធុរកិច្ច ពិសេសសម្របសម្រួលសម្រាប់គម្រោងវិនិយោគក្រៅប្រទេសពិសេសគឺវិនិយោគមកពីប្រទេសជប៉ុន។ បច្ចុប្បន្ននេះ ដោយមានការចាត់តាំងពីក្រុមហ៊ុនទទួលបន្ទុក ក្នុងការសម្របសម្រួលកម្មវិធី «ពានរង្វាន់លើកទឹកចិត្តចំពោះអ្នក សារព័ត៌មាន ៥ សម័យកាល» និងក្រោមការជឿទុកចិត្ត និងការលើកទឹកចិត្តពីក្រសួងព័ត៌មាន ក៏បាន ក្លាយជាសមាជិកនៃគណៈកម្មការកម្មវិធីនេះ ដើម្បីធ្វើប្រតិបតិ្ដការណ៍ និងអនុវត្តការងារកម្មវិធី។

commitees introduction videos

Home/Committee

ឯកឧត្តម ផុស សុវណ្ណ

កិច្ចសម្ហាសន៍ ឯកឧត្តម ផុស សុវណ្ណ

លោក គី សុខលីម

កិច្ចសម្ហាសន៍ លោក គី សុខលីម

លោក ងួន ចន្ទ័មុនី

កិច្ចសម្ហាសន៍ លោក ងួន ចន្ទ័មុនី

លោក លាង ដឺលុច

កិច្ចសម្ហាសន៍ លោក លាង ដឺលុច

លោកជំទាវ ឆន ណាវី

កិច្ចសម្ហាសន៍ លោកជំទាវ ឆន ណាវី

លោក ព្រំ សិលា

កិច្ចសម្ហាសន៍ លោក ព្រំ សិលា

លោក តែ សុីវ៉ាន់

កិច្ចសម្ហាសន៍ លោក តែ សុីវ៉ាន់