ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃនេះ សម្រេចបង្កើតគណៈកម្មការវាយតម្លៃ ស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧0 រហូតមកដល់ឆ្នាំ ២០១០ ”។

យោងតាមសេចក្តីសម្រេចនេះបានបញ្ជាក់ថា ការបង្កើតគណៈកម្មការវាយតម្លៃ ស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧0 រហូតមកដល់ឆ្នាំ ២០១០ ដែលមានសមាសភាពអញ្ជើញចូលរូមជាគណៈអធិបតីនិងជាគណៈកម្មការ ក្នុងកម្មវិធីរូមមាន៖

១.ឯកឧត្តម ផុស សុវណ្ណ  ប្រតិភូ ទទួលបន្ទុក អគ្គនាយកដ្ឋានព.ស ជាប្រធាន

២. លោកជំទាវ ធន ណាវី ទីប្រឹក្សាក្រសួង និង ជាអគ្គនាយករង     ជាអនុប្រធាន

៣.លោក គី សុខលីម      ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ       ជាអនុប្រធាន

៤.លោក លាង ដឺលុច     នាយកប្រតិបត្តិក្លិបអ្នកការសែត កម្ពុជា    ជាសមាជិក

៥.លោក ព្រំ សិលា    និពន្ធនាយកសារព័ត៌មាន TNAOT APP       ជាសមាជិក

៦.លោក ងួន ច័ន្ទមុនី ស្ថាបនិកអង្គភាពសារព័ត៌មាន FREST NEW ជាសមាជិក

៧.លោក តែ ស៊ីវ៉ាន់    អនុប្រធានផ្នែកប្រតិបត្តិការណ៍ សារព័ត៌មាន TNAOT APP ជាសមាជិក។

គួរបញ្ជាក់ថា ការបង្កើតគណៈកម្មការវាយតម្លៃខាងលើ នៅក្នុងកម្មវិធី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារពត៏មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧0 រហូតមកដល់ឆ្នាំ ២០១០ គឺមានគោលបំណងដូចខាងក្រោម៖

– ជ្រើសរើស និងកំណត់បញ្ជីឈ្មោះបេក្ខភាពសម្រាប់វាយតម្លៃ

– កំណត់គោលការណ៍ លក្ខខណ្ឌសម្រាប់វាយតម្លៃ និងផ្តល់ពិន្ទុសម្រាប់ជ្រើសរើសជ័យលាភីផ្អែក លើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមក

– ពិនិត្យ វាយតម្លៃ និងជ្រើសរើសជ័យលាភីចំនួន ៥រូប ក្នុងចំណោមអ្នកសារពត៏មានសម្រិតសម្រាំងរូច ចំនួន១២ រូប ដោយមានប្រវត្តិសិក្សា និង ការងារជាលាយលក្ខណ៍ អក្សរមកជាមួយ

– ផ្សព្វផ្សាយឲ្យបានទូលាយនូវជ័យលាភីទាំងនោះ រួមទាំងស្នាដៃការងាររបស់ពូកគេ

– ស្វែងរកការឧបត្ថម្ភ គាំទ្រពីភាគីពាក់ពន្ធ័ជាដើម៕​ ​ដោយ៖ SM