ជំនួបសម្តែងការគួរសម និង​ ពិភាក្សាអំពីការបង្កើតគណៈកម្មការវាយតម្លៃស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ”

ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃនេះ សម្រេចបង្កើតគណៈកម្មការវាយតម្លៃ ស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧0 រហូតមកដល់ឆ្នាំ ២០១០ ”។ យោងតាមសេចក្តីសម្រេចនេះបានបញ្ជាក់ថា ការបង្កើតគណៈកម្មការវាយតម្លៃ ស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧0 រហូតមកដល់ឆ្នាំ ២០១០ ដែលមានសមាសភាពអញ្ជើញចូលរូមជាគណៈអធិបតីនិងជាគណៈកម្មការ ក្នុងកម្មវិធីរូមមាន៖ ១.ឯកឧត្តម ផុស សុវណ្ណ  ប្រតិភូ ទទួលបន្ទុក អគ្គនាយកដ្ឋានព.ស ជាប្រធាន ២. លោកជំទាវ ធន ណាវី ទីប្រឹក្សាក្រសួង និង ជាអគ្គនាយករង     ជាអនុប្រធាន ៣.លោក គី សុខលីម      ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ       ជាអនុប្រធាន ៤.លោក លាង ដឺលុច     នាយកប្រតិបត្តិក្លិបអ្នកការសែត កម្ពុជា    ជាសមាជិក ៥.លោក ព្រំ សិលា    និពន្ធនាយកសារព័ត៌មាន TNAOT APP       ជាសមាជិក ៦.លោក ងួន ច័ន្ទមុនី ស្ថាបនិកអង្គភាពសារព័ត៌មាន FREST NEW ជាសមាជិក ៧.លោក តែ [...]

By |2022-08-17T15:43:33+08:00August 17th, 2022|News Post2|0 Comments

ឯកឧត្តមខៀវ កញារីទ្ធ៖ អ្នកសារព័ត៌មានសំខាន់ណាស់ វិជ្ជាជីវៈត្រឹមត្រូវ មិនមែនជួយតែ ប្រជាជនធម្មតាទេ តែជួយសង្គមជាតិបានច្រើន

កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលតាំងពីទសវត្សរ៍១៩៧០មកដល់ឆ្នាំ២០១០ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននៅសាលប្រជុំក្រសួងព័ត៌មានកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ មិ្សលមិញនេះ ។ លោក ខៀវ កា ញា រី ទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ថា៖ អ្នកសារព័ត៌មាន អាជីព និង គោរពវិជ្ជាជីវៈ អាចសរសេរ អត្ថបទរបស់ ខ្លួន រហូត ធ្វើ ឲ្យ ថ្នាក់ដឹកនាំសម្រេចចិត្ត ធ្វើ អ្វីមួយ បាន ។ នៅ ពេលមាន សន្តិភាពគេ មិនសូវ ឲ្យតម្លៃ អ្នកសារព័ត៌មាន នោះ ទេ ប៉ុន្តែ អ្នក ព័ត៌មាន ចាំបាច់ ណាស់ ក្នុង ការ ទាមទារ ចំណេះដឹង ច្រើន និង ជំនាញ ។​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់ ថា៖ « អ្នក [...]

By |2022-08-17T15:28:44+08:00August 17th, 2022|News Post2|0 Comments

បេក្ខជនជើងចាស់២រូប ចាប់ផ្តើមប្រឡូកការងារក្នុងអាជីពជាអ្នកកាសែតនៅក្នុងសម័យសង្គ្រាម

ក្រសួងព័ត៌មានបានស្វែងរកបេក្ខជនចំនួន២រូប បានបំពេញ​ការងារជាអ្នក​សារព័ត៌​មាន​នៅ​ក្នុងឆ្នាំ១៩៧០ ដែលស្ថិតនៅក្នុង​សម័យ​សង្គ្រាម ដែលពោរពេញទៅដោយគ្រោះថ្នាក់។ អ្នកកាសែតចំនួនពីររូបនេះ ត្រូវបានក្រសួងព័ត៌មានធ្វើការជ្រើសរើសជាបេក្ខជននៅក្នុងកម្មវិធីពានរង្វាន់​លើក​ទឹក​ចិត្តអ្នកសារព័ត៌មាន៥សម័យកាល ដែលត្រៀមរៀបចំប្រារព្ធពិធីនៅថ្ងៃទី២៤ ខែមីនា​ខាងមុខ​នេះ​។ លោក ព្រហ្ម សាយ ចាងហ្វាងកាសែតអរិយធម៌ខ្មែរ ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានចាប់ផ្តើមប្រឡូក​ក្នុង​​អាជីព​សារព័ត៌មានតាំងពីឆ្នាំ១៩៦៧។ នៅដំបូងនៃការចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាន លោកបានបម្រើការងារក្នុងអង្គភាពសារព័ត៌មាន សុជីវ​ធម៌ របស់លោក នុត ឈឿម ពេលកំពុងរៀនត្រៀមប្រឡងបាក់ឌុប។​ លោក ព្រហ្ម សាយបានផ្លាស់ប្តូរការ​ងារ​ជាបន្តបន្ទាប់រហូតដល់ ឆ្នាំ១៩៩៥ លោកបានក្លាយទៅជាចាងហ្វាងកាសែតចក្រវាល និងបន្តមកកា​សែត​អរិយធម៌ រហូតដល់បច្ចុប្បន្ន។ លោកមានប្រសាសន៍ថា៖« ពេលត្រៀមប្រឡងបាក់ឌុប ខ្ញុំបានជួប លោក នុត ឈឿម នៅអង្គតា​សោម ខេត្តតាកែវ។ គាត់បានផ្តល់ឱកាសដល់ខ្ញុំឲ្យរៀនផងធ្វើការផង។ លោកក៏មានជំនក់ចិត្តប្រឡូកក្នុងអាជីព​មួយនេះរហូតមក»។ ឆ្លងកាត់បទពិសោធន៍ប្រមាណជាង៥៨ឆ្នាំកន្លងមក លោក ព្រហ្ម សាយធ្លាប់មានអត្ថបទលេចធ្លោជាច្រើន ដែលមានទាំងរឿងស៊ើបអង្កេត រឿងនយោបាយ និងរឿងវិភាគបែបរិះគន់ ដែលមានចាប់ពី៣ទៅ៤ទំព័រ។ ស្នាដៃដែលលោកនៅចងចាំ ដែលធ្វើឱ្យមានការទាក់ទាញនឹងកក្រើកដល់មហាជន និងរាជរដ្ឋាភិបាល​គឺមាន​ដូចជា រឿងដែលមានចំណងជើងថា «ឯកឧត្តម ឌុករ៉ាស៊ី គឺជារឿងរបស់ឌុក រ៉ាស៊ី ឯរឿងរបស់រាជរដ្ឋាភិបាល ឡុង រ៉េត គឺជារឿងរបស់រាជរដ្ឋាភិបាលឡុង [...]

By |2022-08-17T12:01:35+08:00August 17th, 2022|News Post2|0 Comments

បេក្ខជន២រូបដែលជាស្រ្តី នឹងត្រូវទទួលពានរង្វាន់លើកទឹកចិត្តក្នុងកម្មវិធីពានរង្វាន់

ស្រ្តីចំនួន២រូប ដែលស្ថិតនៅក្នុងវិស័យសារព័ត៌មានដូចគ្នា ប៉ុន្តែក្នុងសម័យកាលខុសគ្នា ត្រូវបាន​គណៈ​កម្មការ នៅក្នុងកម្មវិធីពាន​រង្វាន់លើកទឹកចិត្តអ្នក​សារ​ព័ត៌មាន​៥​សម័យកាល ជ្រើសរើសធ្វើជាបេក្ខ​ជន​ដែលត្រូវទទួលពានរង្វាន់កិត្តិយស។លោកជំទាវ ជា ស៊ុនដាណែត ដែលជានាយិកានៃវិទ្យុFM102 និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានផងនោះ បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ​ ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​សារព័ត៌មាន​ពី​ឆ្នាំ​១៩៨០។ នៅឆ្នាំ១៩៩៣ លោកជំទាវ ជា ស៊ុនដាណែត បានក្លាយជាផលិតករនៃវិទ្យុខ្មែរ-អ៊ុនតាក់ ដោយទទួល​បន្ទុក​​លើកការផលិតព័ត៌មានពាក់ព័ន្ធនឹងស្រ្តី ហើយបើនិយាយពីប្រវត្តិការងាររបស់លោកជំទាវវិញ គឺ​លោក​ជំទាវ​បានហែលឆ្លងនូវគ្រោះថ្នាក់ជាច្រើន ក្នុងការចុះបំពេញបេសកម្មដើម្បីរាយការណ៍ព័ត៌​មានជូន​មហាជន។ លោកជំទាវបានមានប្រសាសន៍ថា៖«គ្រាមួយនៅពេលដែលខ្ញុំចុះទៅយកព័ត៌មាននៅក្នុងព្រៃ ដែលពោរពេញ​ទៅ​ដោយគ្រោះថ្នាក់ ហើយខ្ញុំបានចុះទៅតំបន់ខ្មែរក្រហម ខ្ញុំវីស​នឹង​ជាន់គ្រាប់មីនដែលកប់នៅក្នុងដី»។ ដោយឡែកអ្នកកាសែតវ័យក្មេងម្នាក់ទៀត គឺអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយកសារព័ត៌មានថ្មីៗ២៥​ រាជធានី-ខេត្ត ដែលជាផ្នែកមួយរបស់សារព័ត៌មាន Thmey Thmey បានចាប់ផ្តើមប្រឡូក ក្នុងអាជីពជាអ្នកសារព័ត៌​មាននៅឆ្នាំ២០១៦។ កាលពីក្មេងអ្នកស្រីញឹក ស្រីល័ក្ខ ចូលចិត្តធ្វើកាយវិការត្រាប់តាមអ្នកសារព័ត៌មាន រហូតមកដល់ពេលនេះ អ្នកស្រី បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអង្គភាពរបស់ខ្លួនល្បីឈ្មោះ និងមានការចាប់អារម្មណ៍ខ្លាំង ពីមហាជនពាក់ព័ន្ធទៅនឹងការសួរសំណួរទៅកាន់នាយករដ្ឋមន្ត្រីនៅកម្ពុជា លើបញ្ហាកូវីដ-១៩ ក្នុងឆ្នាំ២០២០។ អ្នកបានបញ្ជាក់ថា៖« ត្បិតប្រាក់ខែជាផ្នែកសំខាន់មួយនៃការងារនេះ ប៉ុន្តែពេលយើងចុះទៅយកព័ត៌មាន គឺយើងអាចមានឱកាសទៅសិក្សានៅខាងក្រៅទៀត ដូច្នេះអ្វីដែលយើងទទួលបានគឺសំខាន់ជាងប្រាក់ខែទៅទៀតនោះគឺចំណេះដឹង។ ពិតណាស់យើងត្រូវការមានចំណូលសមរម្យ ប៉ុន្តែយើងគិតថាធ្វើការ​ងារ ដើម្បីតែប្រាក់ខែនោះ គឺយើងមិនអាចតស៊ូមកដល់ប៉ុណ្ណឹងទេ»។ សូមបញ្ជាក់ថា [...]

By |2022-08-17T12:05:56+08:00August 17th, 2022|Financial, News Post2|0 Comments
Go to Top