Our CJIA Awardees
មកស្គាល់ប្រធានគណៈកម្មាការពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល ឯកឧត្តម ផុស សុវណ្ណ ត្រូវបានជ្រើសរើសជាប្រធាននៃគណកម្មការវាយតម្លៃស្តីពី “ពានរង្វាន់ លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០” ។ លោកធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅប្រទេសកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលអ្នកសារព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំ Media Center សម្រាប់ព្រឹត្តិការណ៍ ធំៗដូចជា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ CLV, CLMV, World Economic Forum , ASIA Media Summit និងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀត ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នលោកគឺជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ លោកបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជាវិញ តាមរយៈចូលរួមជាសមាជិក ក្រុមការងាររៀបចំផែនទីបង្ហាញទិស សម្រាប់ ប្តូរប្រព័ន្ធទូរទស្សន៍អាណាឡូក ទៅឌីជីថល ជាសមាជិកគណៈកម្មការ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានចូលរួមក្នុងកិច្ចប្រជុំ [...]