Awards Event
ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលគឺជាកម្មវិធីដំបូង នៅកម្ពុជា ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខៀវ កញារីទ្ធ ផ្ទាល់គឺជំរុញឱ្យបង្កើតកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដោយគិតចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់២០១០ ដើម្បីចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។ កម្មវិធីនេះដែរនឹងមានការចូលរួមពីគ្រប់បណ្តាសារព័ត៌មានធំៗ នឹង ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់៣ធំៗគឺ៖ ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ ចក្ខុវិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណតម្លៃនៃទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាននាពេលកន្លងមកនេះ កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល បានចាប់ផ្តើមឡើងវិញបន្ទាប់ពី បានពន្យាពេលដំណើរការអស់រយៈពេល១ឆ្នាំកន្លងមកហើយ។ ក្រសួងព័ត៌មានបានសម្រេចជ្រើសរើសសមាសភាពគណៈកម្មាការចំនួន៧ នាក់ មកពីស្ថាបន័សារព័ត៌មានផ្សេងៗគ្នា [...]