បេក្ខជន២រូបដែលជាស្រ្តី នឹងត្រូវទទួលពានរង្វាន់លើកទឹកចិត្តក្នុងកម្មវិធីពានរង្វាន់

ស្រ្តីចំនួន២រូប ដែលស្ថិតនៅក្នុងវិស័យសារព័ត៌មានដូចគ្នា ប៉ុន្តែក្នុងសម័យកាលខុសគ្នា ត្រូវបាន​គណៈ​កម្មការ នៅក្នុងកម្មវិធីពាន​រង្វាន់លើកទឹកចិត្តអ្នក​សារ​ព័ត៌មាន​៥​សម័យកាល ជ្រើសរើសធ្វើជាបេក្ខ​ជន​ដែលត្រូវទទួលពានរង្វាន់កិត្តិយស។លោកជំទាវ ជា ស៊ុនដាណែត ដែលជានាយិកានៃវិទ្យុFM102 និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានផងនោះ បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ​ ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​សារព័ត៌មាន​ពី​ឆ្នាំ​១៩៨០។ នៅឆ្នាំ១៩៩៣ លោកជំទាវ ជា ស៊ុនដាណែត បានក្លាយជាផលិតករនៃវិទ្យុខ្មែរ-អ៊ុនតាក់ ដោយទទួល​បន្ទុក​​លើកការផលិតព័ត៌មានពាក់ព័ន្ធនឹងស្រ្តី ហើយបើនិយាយពីប្រវត្តិការងាររបស់លោកជំទាវវិញ គឺ​លោក​ជំទាវ​បានហែលឆ្លងនូវគ្រោះថ្នាក់ជាច្រើន ក្នុងការចុះបំពេញបេសកម្មដើម្បីរាយការណ៍ព័ត៌​មានជូន​មហាជន។ លោកជំទាវបានមានប្រសាសន៍ថា៖«គ្រាមួយនៅពេលដែលខ្ញុំចុះទៅយកព័ត៌មាននៅក្នុងព្រៃ ដែលពោរពេញ​ទៅ​ដោយគ្រោះថ្នាក់ ហើយខ្ញុំបានចុះទៅតំបន់ខ្មែរក្រហម ខ្ញុំវីស​នឹង​ជាន់គ្រាប់មីនដែលកប់នៅក្នុងដី»។ ដោយឡែកអ្នកកាសែតវ័យក្មេងម្នាក់ទៀត គឺអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយកសារព័ត៌មានថ្មីៗ២៥​ រាជធានី-ខេត្ត ដែលជាផ្នែកមួយរបស់សារព័ត៌មាន Thmey Thmey បានចាប់ផ្តើមប្រឡូក ក្នុងអាជីពជាអ្នកសារព័ត៌​មាននៅឆ្នាំ២០១៦។ កាលពីក្មេងអ្នកស្រីញឹក ស្រីល័ក្ខ ចូលចិត្តធ្វើកាយវិការត្រាប់តាមអ្នកសារព័ត៌មាន រហូតមកដល់ពេលនេះ អ្នកស្រី បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអង្គភាពរបស់ខ្លួនល្បីឈ្មោះ និងមានការចាប់អារម្មណ៍ខ្លាំង ពីមហាជនពាក់ព័ន្ធទៅនឹងការសួរសំណួរទៅកាន់នាយករដ្ឋមន្ត្រីនៅកម្ពុជា លើបញ្ហាកូវីដ-១៩ ក្នុងឆ្នាំ២០២០។ អ្នកបានបញ្ជាក់ថា៖« ត្បិតប្រាក់ខែជាផ្នែកសំខាន់មួយនៃការងារនេះ ប៉ុន្តែពេលយើងចុះទៅយកព័ត៌មាន គឺយើងអាចមានឱកាសទៅសិក្សានៅខាងក្រៅទៀត ដូច្នេះអ្វីដែលយើងទទួលបានគឺសំខាន់ជាងប្រាក់ខែទៅទៀតនោះគឺចំណេះដឹង។ ពិតណាស់យើងត្រូវការមានចំណូលសមរម្យ ប៉ុន្តែយើងគិតថាធ្វើការ​ងារ ដើម្បីតែប្រាក់ខែនោះ គឺយើងមិនអាចតស៊ូមកដល់ប៉ុណ្ណឹងទេ»។ សូមបញ្ជាក់ថា [...]

By |2022-08-17T12:05:56+08:00August 17th, 2022|Financial, News Post2|0 Comments

Intellectual property disputes

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it to make a type specimen book. It has survived not only five centuries, but also the leap into [...]

By |2015-07-02T16:56:28+08:00July 2nd, 2015|Acquisitions, Financial, Governments|0 Comments

Award Candidates

Lorem Ipsum is simply dummy text of the printing and typesetting industry. Lorem Ipsum has been the industry's standard dummy text ever since the 1500s, when an unknown printer took a galley of type and scrambled it to make a type specimen book. It has survived not only five centuries, but also the leap into [...]

By |2022-08-16T17:35:26+08:00July 2nd, 2015|Financial, International, Taxes|0 Comments
Go to Top