About admin

This author has not yet filled in any details.
So far admin has created 14 blog entries.

ជំនួបសម្តែងការគួរសម និង​ ពិភាក្សាអំពីការបង្កើតគណៈកម្មការវាយតម្លៃស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ”

ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃនេះ សម្រេចបង្កើតគណៈកម្មការវាយតម្លៃ ស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧0 រហូតមកដល់ឆ្នាំ ២០១០ ”។ យោងតាមសេចក្តីសម្រេចនេះបានបញ្ជាក់ថា ការបង្កើតគណៈកម្មការវាយតម្លៃ ស្តីពី “ ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧0 រហូតមកដល់ឆ្នាំ ២០១០ ដែលមានសមាសភាពអញ្ជើញចូលរូមជាគណៈអធិបតីនិងជាគណៈកម្មការ ក្នុងកម្មវិធីរូមមាន៖ ១.ឯកឧត្តម ផុស សុវណ្ណ  ប្រតិភូ ទទួលបន្ទុក អគ្គនាយកដ្ឋានព.ស ជាប្រធាន ២. លោកជំទាវ ធន ណាវី ទីប្រឹក្សាក្រសួង និង ជាអគ្គនាយករង     ជាអនុប្រធាន ៣.លោក គី សុខលីម      ចាងហ្វាងការផ្សាយសារព័ត៌មានថ្មីៗ       ជាអនុប្រធាន ៤.លោក លាង ដឺលុច     នាយកប្រតិបត្តិក្លិបអ្នកការសែត កម្ពុជា    ជាសមាជិក ៥.លោក ព្រំ សិលា    និពន្ធនាយកសារព័ត៌មាន TNAOT APP       ជាសមាជិក ៦.លោក ងួន ច័ន្ទមុនី ស្ថាបនិកអង្គភាពសារព័ត៌មាន FREST NEW ជាសមាជិក ៧.លោក តែ [...]

By |2022-08-17T15:43:33+08:00August 17th, 2022|News Post2|0 Comments

ឯកឧត្តមខៀវ កញារីទ្ធ៖ អ្នកសារព័ត៌មានសំខាន់ណាស់ វិជ្ជាជីវៈត្រឹមត្រូវ មិនមែនជួយតែ ប្រជាជនធម្មតាទេ តែជួយសង្គមជាតិបានច្រើន

កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាលតាំងពីទសវត្សរ៍១៩៧០មកដល់ឆ្នាំ២០១០ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននៅសាលប្រជុំក្រសួងព័ត៌មានកាលពីថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ មិ្សលមិញនេះ ។ លោក ខៀវ កា ញា រី ទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បាន​ថ្លែង​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​ថា៖ អ្នកសារព័ត៌មាន អាជីព និង គោរពវិជ្ជាជីវៈ អាចសរសេរ អត្ថបទរបស់ ខ្លួន រហូត ធ្វើ ឲ្យ ថ្នាក់ដឹកនាំសម្រេចចិត្ត ធ្វើ អ្វីមួយ បាន ។ នៅ ពេលមាន សន្តិភាពគេ មិនសូវ ឲ្យតម្លៃ អ្នកសារព័ត៌មាន នោះ ទេ ប៉ុន្តែ អ្នក ព័ត៌មាន ចាំបាច់ ណាស់ ក្នុង ការ ទាមទារ ចំណេះដឹង ច្រើន និង ជំនាញ ។​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់ ថា៖ « អ្នក [...]

By |2022-08-17T15:28:44+08:00August 17th, 2022|News Post2|0 Comments

បេក្ខជនជើងចាស់២រូប ចាប់ផ្តើមប្រឡូកការងារក្នុងអាជីពជាអ្នកកាសែតនៅក្នុងសម័យសង្គ្រាម

ក្រសួងព័ត៌មានបានស្វែងរកបេក្ខជនចំនួន២រូប បានបំពេញ​ការងារជាអ្នក​សារព័ត៌​មាន​នៅ​ក្នុងឆ្នាំ១៩៧០ ដែលស្ថិតនៅក្នុង​សម័យ​សង្គ្រាម ដែលពោរពេញទៅដោយគ្រោះថ្នាក់។ អ្នកកាសែតចំនួនពីររូបនេះ ត្រូវបានក្រសួងព័ត៌មានធ្វើការជ្រើសរើសជាបេក្ខជននៅក្នុងកម្មវិធីពានរង្វាន់​លើក​ទឹក​ចិត្តអ្នកសារព័ត៌មាន៥សម័យកាល ដែលត្រៀមរៀបចំប្រារព្ធពិធីនៅថ្ងៃទី២៤ ខែមីនា​ខាងមុខ​នេះ​។ លោក ព្រហ្ម សាយ ចាងហ្វាងកាសែតអរិយធម៌ខ្មែរ ដែលបច្ចុប្បន្នមានអាយុ៧៣ឆ្នាំ បានចាប់ផ្តើមប្រឡូក​ក្នុង​​អាជីព​សារព័ត៌មានតាំងពីឆ្នាំ១៩៦៧។ នៅដំបូងនៃការចាប់ផ្តើមអាជីពជាអ្នកសារព័ត៌មាន លោកបានបម្រើការងារក្នុងអង្គភាពសារព័ត៌មាន សុជីវ​ធម៌ របស់លោក នុត ឈឿម ពេលកំពុងរៀនត្រៀមប្រឡងបាក់ឌុប។​ លោក ព្រហ្ម សាយបានផ្លាស់ប្តូរការ​ងារ​ជាបន្តបន្ទាប់រហូតដល់ ឆ្នាំ១៩៩៥ លោកបានក្លាយទៅជាចាងហ្វាងកាសែតចក្រវាល និងបន្តមកកា​សែត​អរិយធម៌ រហូតដល់បច្ចុប្បន្ន។ លោកមានប្រសាសន៍ថា៖« ពេលត្រៀមប្រឡងបាក់ឌុប ខ្ញុំបានជួប លោក នុត ឈឿម នៅអង្គតា​សោម ខេត្តតាកែវ។ គាត់បានផ្តល់ឱកាសដល់ខ្ញុំឲ្យរៀនផងធ្វើការផង។ លោកក៏មានជំនក់ចិត្តប្រឡូកក្នុងអាជីព​មួយនេះរហូតមក»។ ឆ្លងកាត់បទពិសោធន៍ប្រមាណជាង៥៨ឆ្នាំកន្លងមក លោក ព្រហ្ម សាយធ្លាប់មានអត្ថបទលេចធ្លោជាច្រើន ដែលមានទាំងរឿងស៊ើបអង្កេត រឿងនយោបាយ និងរឿងវិភាគបែបរិះគន់ ដែលមានចាប់ពី៣ទៅ៤ទំព័រ។ ស្នាដៃដែលលោកនៅចងចាំ ដែលធ្វើឱ្យមានការទាក់ទាញនឹងកក្រើកដល់មហាជន និងរាជរដ្ឋាភិបាល​គឺមាន​ដូចជា រឿងដែលមានចំណងជើងថា «ឯកឧត្តម ឌុករ៉ាស៊ី គឺជារឿងរបស់ឌុក រ៉ាស៊ី ឯរឿងរបស់រាជរដ្ឋាភិបាល ឡុង រ៉េត គឺជារឿងរបស់រាជរដ្ឋាភិបាលឡុង [...]

By |2022-08-17T12:01:35+08:00August 17th, 2022|News Post2|0 Comments

បេក្ខជន២រូបដែលជាស្រ្តី នឹងត្រូវទទួលពានរង្វាន់លើកទឹកចិត្តក្នុងកម្មវិធីពានរង្វាន់

ស្រ្តីចំនួន២រូប ដែលស្ថិតនៅក្នុងវិស័យសារព័ត៌មានដូចគ្នា ប៉ុន្តែក្នុងសម័យកាលខុសគ្នា ត្រូវបាន​គណៈ​កម្មការ នៅក្នុងកម្មវិធីពាន​រង្វាន់លើកទឹកចិត្តអ្នក​សារ​ព័ត៌មាន​៥​សម័យកាល ជ្រើសរើសធ្វើជាបេក្ខ​ជន​ដែលត្រូវទទួលពានរង្វាន់កិត្តិយស។លោកជំទាវ ជា ស៊ុនដាណែត ដែលជានាយិកានៃវិទ្យុFM102 និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មានផងនោះ បច្ចុប្បន្នមានអាយុ ៦៤ឆ្នាំ​ ចាប់ផ្តើម​ប្រឡូក​ក្នុង​អាជីព​សារព័ត៌មាន​ពី​ឆ្នាំ​១៩៨០។ នៅឆ្នាំ១៩៩៣ លោកជំទាវ ជា ស៊ុនដាណែត បានក្លាយជាផលិតករនៃវិទ្យុខ្មែរ-អ៊ុនតាក់ ដោយទទួល​បន្ទុក​​លើកការផលិតព័ត៌មានពាក់ព័ន្ធនឹងស្រ្តី ហើយបើនិយាយពីប្រវត្តិការងាររបស់លោកជំទាវវិញ គឺ​លោក​ជំទាវ​បានហែលឆ្លងនូវគ្រោះថ្នាក់ជាច្រើន ក្នុងការចុះបំពេញបេសកម្មដើម្បីរាយការណ៍ព័ត៌​មានជូន​មហាជន។ លោកជំទាវបានមានប្រសាសន៍ថា៖«គ្រាមួយនៅពេលដែលខ្ញុំចុះទៅយកព័ត៌មាននៅក្នុងព្រៃ ដែលពោរពេញ​ទៅ​ដោយគ្រោះថ្នាក់ ហើយខ្ញុំបានចុះទៅតំបន់ខ្មែរក្រហម ខ្ញុំវីស​នឹង​ជាន់គ្រាប់មីនដែលកប់នៅក្នុងដី»។ ដោយឡែកអ្នកកាសែតវ័យក្មេងម្នាក់ទៀត គឺអ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយកសារព័ត៌មានថ្មីៗ២៥​ រាជធានី-ខេត្ត ដែលជាផ្នែកមួយរបស់សារព័ត៌មាន Thmey Thmey បានចាប់ផ្តើមប្រឡូក ក្នុងអាជីពជាអ្នកសារព័ត៌​មាននៅឆ្នាំ២០១៦។ កាលពីក្មេងអ្នកស្រីញឹក ស្រីល័ក្ខ ចូលចិត្តធ្វើកាយវិការត្រាប់តាមអ្នកសារព័ត៌មាន រហូតមកដល់ពេលនេះ អ្នកស្រី បានរួមចំណែកយ៉ាងសំខាន់ធ្វើឱ្យអង្គភាពរបស់ខ្លួនល្បីឈ្មោះ និងមានការចាប់អារម្មណ៍ខ្លាំង ពីមហាជនពាក់ព័ន្ធទៅនឹងការសួរសំណួរទៅកាន់នាយករដ្ឋមន្ត្រីនៅកម្ពុជា លើបញ្ហាកូវីដ-១៩ ក្នុងឆ្នាំ២០២០។ អ្នកបានបញ្ជាក់ថា៖« ត្បិតប្រាក់ខែជាផ្នែកសំខាន់មួយនៃការងារនេះ ប៉ុន្តែពេលយើងចុះទៅយកព័ត៌មាន គឺយើងអាចមានឱកាសទៅសិក្សានៅខាងក្រៅទៀត ដូច្នេះអ្វីដែលយើងទទួលបានគឺសំខាន់ជាងប្រាក់ខែទៅទៀតនោះគឺចំណេះដឹង។ ពិតណាស់យើងត្រូវការមានចំណូលសមរម្យ ប៉ុន្តែយើងគិតថាធ្វើការ​ងារ ដើម្បីតែប្រាក់ខែនោះ គឺយើងមិនអាចតស៊ូមកដល់ប៉ុណ្ណឹងទេ»។ សូមបញ្ជាក់ថា [...]

By |2022-08-17T12:05:56+08:00August 17th, 2022|Financial, News Post2|0 Comments

ពានរង្វាន់លើកទឹកចិត្តចំពោះ​អ្នកសារព័ត៌មាន ៥សម័យកាល​» ជ្រើសរើសអ្នកសារព័ត៌មាន​ ទាំង១៤ ​រូប​

អ្នកសារព័ត៌មាន​ចំនួន​ ១៤ ​រូប នៅ​ ៥ សម័យកាល​ផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩​៧០ រហូតដល់ឆ្នាំ ២០១០ ​ត្រូវបាន​ជ្រើសរើសក្នុងការ​ផ្តល់នូវ «​ពានរង្វាន់​លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យ​កាល​» ដើម្បី​លើកកម្ពស់វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ការផ្តល់​ពានរង្វាន់​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន​។ កម្មវិធី​នេះ ត្រូវបាន​ផ្តួចផ្តើម​គំនិត​រៀបចំឡើងដោយ​ក្រសួង​ព័ត៌មាន ដើម្បី​ជាការ​រំឭក​ដល់​ការលះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក៏ដូចជាការជំរុញ និងលើកទឹកចិត្តដល់​អ្នកសារព័ត៌មានដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​ចាប់ពីទសវត្សរ៍​ឆ្នាំ​១៩៧០ មកដល់​បច្ចុប្បន្ន​។ ជ័យលាភីទាំង១៤រូបត្រូវបានជ្រើសរើសដោយគណៈកម្មការចំនួន ៧រូបដោយ ផ្អែកលើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមកទៅ​ តាមសម័យកាលនីមួយៗ។ នេះ​ជា​លើក​ទី​ ១ និង​ជា​ឆ្នាំដំបូង​ ដែល​ក្រសួង​ព័ត៌មាន​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដោយ​ក្នុងនោះ​គណៈកម្មការ​រៀបចំ​កម្មវិធី មាន​ការជ្រើសរើស​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ជើងចាស់ ដើម្បី​សិក្សា​អំពី​ប្រវត្តិ ស្នាដៃ​ការងារ និង​លក្ខណសម្បត្តិ ដាក់​ជូន​គណៈកម្មការ​វាយតម្លៃ​ពិនិត្យ​។ នេះ​ជាការ​ថ្លែង​របស់លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ [...]

By |2022-08-17T11:50:03+08:00August 17th, 2022|News Post|0 Comments

កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន​ កំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយ

កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល “ ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ខាងមុខនេះនៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈប្រពន្ធផ្សព្វផ្សាយក្នុងស្រុក ទាំងភាសាជាតិ ភាសាអង់គ្លេស និងភាសាខ្មែរ។ នេះជាកម្មវិធីដ៏ធំលើកទីមួយ ដើម្បីលើកទឹកចិត្តដល់បុគ្គលនៅក្នុងវិស័យសារព័ត៌មាន មិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា​ ដែលកំពុងផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម ពិសេសតាមរយៈ កញ្ចក់ទូរទស្សន៏ LED ដ៍ធំមួយ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់កែងស្តុបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាពិសេស តាមរយៈផ្ទាំងប៉ាណូធំៗចំនួន ២កន្លែងសំខាន់ក្នុងរាជធានីភ្នំពេញ រួមមមាន ទី១នៅជិត រង្វង់មូលកួចកាណុង ស្ពានជ្រោយចង្វារ និង ទី២ជាប់កែងវិទ្យាល័យបាក់ទូកតែម្តង។  មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មាន គូរសហការធំៗ ចូលរួម ផ្សព្វផ្សាយ កាន់តែទូលំទូលាយខ្លាំងផងដែរក្នុងនោះរួមមាន សារព័ត៌មានអេឡេចត្រូនិចថ្មីៗ ,ស្ថានីយ៍ទូរទស្សន៍CNC , សារព័ត៌មាន រស្មីកម្ពុជា ​​​​​​ ( RAKSMEI KAMPUCHEA DAILY ) , សារព័ត៌មាន ដើមអម្ពិល ( [...]

By |2022-08-17T11:39:23+08:00August 17th, 2022|News Post|0 Comments

មកស្គាល់ប្រធានគណៈកម្មាការពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល

ឯកឧត្តម ផុស សុវណ្ណ ត្រូវបានជ្រើសរើសជាប្រធាននៃគណកម្មការវាយតម្លៃស្តីពី “ពានរង្វាន់ លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ចាប់ ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់ឆ្នាំ២០១០” ។ លោកធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍នៅប្រទេសកម្ពុជា ក្នុងតួនាទីជាអ្នកសម្របសម្រួលអ្នកសារព័ត៌មាន និងជាអនុប្រធានគណៈកម្មការរៀបចំ Media Center សម្រាប់ព្រឹត្តិការណ៍ ធំៗដូចជា កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ CLV, CLMV, World Economic Forum , ASIA Media Summit និងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទៀត ដែល កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ បច្ចុប្បន្នលោកគឺជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន។ លោកបានរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជាវិញ តាមរយៈចូលរួមជាសមាជិក ក្រុមការងាររៀបចំផែនទីបង្ហាញទិស សម្រាប់ ប្តូរប្រព័ន្ធទូរទស្សន៍អាណាឡូក ទៅឌីជីថល ជាសមាជិកគណៈកម្មការ តាក់តែងសេចក្តីព្រាងច្បាប់ស្តីពី សិទ្ធិទទួលព័ត៌មាន និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការតាមដាន ការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានចូលរួមក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៤ (AMRI) [...]

By |2022-08-17T11:36:56+08:00August 17th, 2022|News Post|0 Comments

Award Candidates

«​ពានរង្វាន់លើកទឹកចិត្តចំពោះ​អ្នកសារព័ត៌មាន ៥សម័យកាល​» ជ្រើសរើសអ្នកសារព័ត៌មាន​ ទាំង១៤ ​រូប​ អ្នកសារព័ត៌មាន​ចំនួន​ ១៤ ​រូប នៅ​ ៥ សម័យកាល​ផ្សេងគ្នា ចាប់ពីទសវត្សរ៍ឆ្នាំ ១៩​៧០ រហូតដល់ឆ្នាំ ២០១០ ​ត្រូវបាន​ជ្រើសរើសក្នុងការ​ផ្តល់នូវ «​ពានរង្វាន់​លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យ​កាល​» ដើម្បី​លើកកម្ពស់វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា ដែល​ការផ្តល់​ពានរង្វាន់​នេះ​នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃ​ទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២ នៅសាលប្រជុំក្រសួងព័ត៌មាន​។ កម្មវិធី​នេះ ត្រូវបាន​ផ្តួចផ្តើម​គំនិត​រៀបចំឡើងដោយ​ក្រសួង​ព័ត៌មាន ដើម្បី​ជាការ​រំឭក​ដល់​ការលះបង់​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក៏ដូចជាការជំរុញ និងលើកទឹកចិត្តដល់​អ្នកសារព័ត៌មានដែល​បាន​ចូលរួម​លើកកម្ពស់​វិស័យ​សារព័ត៌មាន នៅ​កម្ពុជា​ចាប់ពីទសវត្សរ៍​ឆ្នាំ​១៩៧០ មកដល់​បច្ចុប្បន្ន​។ ជ័យលាភីទាំង១៤រូបត្រូវបានជ្រើសរើសដោយគណៈកម្មការចំនួន ៧រូបដោយ ផ្អែកលើគុណវុឌ្ឍិការងារ ប្រវត្តិការងារ ការបណ្តុះបណ្តាល និងបំពេញការងារកន្លងមកទៅ​ តាមសម័យកាលនីមួយៗ។ នេះ​ជា​លើក​ទី​ ១ និង​ជា​ឆ្នាំដំបូង​ ដែល​ក្រសួង​ព័ត៌មាន​បាន​បង្កើត​កម្មវិធី​នេះ​ឡើង ដោយ​ក្នុងនោះ​គណៈកម្មការ​រៀបចំ​កម្មវិធី មាន​ការជ្រើសរើស​អ្នកសារព័ត៌មាន ជាពិសេស​អ្នកសារព័ត៌មាន​ជើងចាស់ ដើម្បី​សិក្សា​អំពី​ប្រវត្តិ ស្នាដៃ​ការងារ និង​លក្ខណសម្បត្តិ ដាក់​ជូន​គណៈកម្មការ​វាយតម្លៃ​ពិនិត្យ​។ នេះ​ជាការ​ថ្លែង​របស់លោក ផុស [...]

By |2022-08-17T10:43:22+08:00August 16th, 2022|Taxes|0 Comments

Awards Event

ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលគឺជាកម្មវិធីដំបូង នៅកម្ពុជា ក្រសួងព័ត៌មាន បានកំណត់កាលបរិច្ឆេទនៃកម្មវិធីប្រគល់ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដែលគ្រោងប្រារព្ធធ្វើ នៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ខៀវ កញារីទ្ធ ផ្ទាល់គឺជំរុញឱ្យបង្កើតកម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល ដោយគិតចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០ ដល់២០១០ ដើម្បីចូលរួមលើកកម្ពស់វិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។ កម្មវិធីនេះដែរនឹងមានការចូលរួមពីគ្រប់បណ្តាសារព័ត៌មានធំៗ នឹង ធ្វើឡើង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ កម្មវិធី​ពាន​រង្វាន់លើកទឹកចិត្តចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាលនេះ ត្រូវបានបង្កើតឡើង​ក្នុង​គោល​បំណងសំខាន់៣ធំៗគឺ៖ ទី១. ចូលរួមអភិវឌ្ឍ និងលើកស្ទួយអ្នកកាសែត  ស្ថាប័នសារព័ត៌មាន និងវិស័យសារព័ត៌មានឱ្យបន្តលើ ចក្ខុ​វិស័យដ៏រឹងមាំ និងរួមចំណែក ដើម្បីវឌ្ឍនភាពសង្គមនៃព្រះរាជាណាចក្រកម្ពុជា ទី២. ជំរុញឱ្យប្រពន្ធ័ផ្សព្វផ្សាយសាធារណៈទាំងអស់ធ្វើការពង្រឹង និងផ្សព្វផ្សាយ ដោយតម្រង់គុណ​តម្លៃនៃ​ទស្សនៈ ដ៏ត្រឹមត្រូវ ក្នុងសង្គមជាតិកម្ពុជា ទី៣. លើកទឹកចិត្តដល់បុគ្គល ក៏ដូចជាស្ថាប័នសារព័ត៌មាន ដែលបានខិតខំប្រឹងប្រែង ធ្វើការលះបង់ និងជាគំរូដ៏ល្អដល់សង្គម នៅក្នុងការងារវិជ្ជាជីវៈវិស័យសារព័ត៌មាននេះ។ ក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាននាពេលកន្លងមកនេះ កម្មវិធីពាន​រង្វាន់លើ​ក​ទឹកចិត្ត​ចំពោះ​​អ្នកសារព័ត៌មាន៥សម័យកាល បានចាប់ផ្តើមឡើងវិញបន្ទាប់ពី បានពន្យាពេលដំណើរការអស់រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​ហើយ។ ក្រសួងព័ត៌មានបានសម្រេចជ្រើសរើសសមាសភាពគណៈកម្មាការចំនួន៧ នាក់ មកពីស្ថាបន័សារព័ត៌មានផ្សេងៗគ្នា [...]

By |2022-08-17T10:59:38+08:00August 16th, 2022|未分类|0 Comments

CJIA Award

កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន​ កំពុងផ្សព្វផ្សាយយ៉ាងទូលំទូលាយ កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល “ ដែលផ្តួចផ្តើមឡើងដោយ ក្រសួងព័ត៌មាន នឹងត្រូវប្រារព្ធធ្វើនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២២ខាងមុខនេះនៅសាលប្រជុំក្រសួងព័ត៌មាន។ កម្មវិធីនេះកំពុងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈប្រពន្ធផ្សព្វផ្សាយក្នុងស្រុក ទាំងភាសាជាតិ ភាសាអង់គ្លេស និងភាសាខ្មែរ។ នេះជាកម្មវិធីដ៏ធំលើកទីមួយ ដើម្បីលើកទឹកចិត្តដល់បុគ្គលនៅក្នុងវិស័យសារព័ត៌មាន មិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា​ ដែលកំពុងផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម ពិសេសតាមរយៈ កញ្ចក់ទូរទស្សន៏ LED ដ៍ធំមួយ នៅតាមបណ្តោយមហាវិថីព្រះនរោត្តម ជាប់កែងស្តុបក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ជាពិសេស តាមរយៈផ្ទាំងប៉ាណូធំៗចំនួន ២កន្លែងសំខាន់ក្នុងរាជធានីភ្នំពេញ រួមមមាន ទី១នៅជិត រង្វង់មូលកួចកាណុង ស្ពានជ្រោយចង្វារ និង ទី២ជាប់កែងវិទ្យាល័យបាក់ទូកតែម្តង។  មិនត្រឹមតែប៉ុណ្ណោះ កម្មវិធីនេះក៏មាន គូរសហការធំៗ ចូលរួម ផ្សព្វផ្សាយ កាន់តែទូលំទូលាយខ្លាំងផងដែរក្នុងនោះរួមមាន សារព័ត៌មានអេឡេចត្រូនិចថ្មីៗ ,ស្ថានីយ៍ទូរទស្សន៍CNC , សារព័ត៌មាន រស្មីកម្ពុជា ​​​​​​ ( RAKSMEI KAMPUCHEA DAILY ) , សារព័ត៌មាន [...]

By |2022-08-17T10:55:16+08:00August 16th, 2022|未分类|0 Comments
Go to Top